ពោធិ៍សាត់ៈ តាចាស់ អាយុ៦៥ឆ្នាំម្នាក់ ដោយសារតែភ្លើង តណ្ហាដុតរោលខ្លាំងពេក ពេលមកពីស៊ី ឈ្នួល គេវិញ ចូលដល់ផ្ទះ ក៏ទាញដៃប្រពន្ធ ខ្លួនដែលមានវ័យដល់ទៅ៦៧ឆ្នាំ ឯណោះ ក្នុងបំណងរួមភេទ ដូចសព្វដង ប៉ុន្តែ ពេលនេះ ប្រពន្ធមិនព្រម ដោយប្រពន្ធ បាននិយាយអង្វរថា យើងទាំងពីនាក់សុទ្ធ តែមានវ័យចំណាស់ ទៅហើយ ចុះយើងឈប់ដេករួមភេទ គ្នាទៅបានទេ។ ប្រពន្ធបន្តថា ខ្ញុំសុំតាឯងទៅនៅជាមួយយាយជី នៅវត្តបានទេ? ពេលនោះប្តី ដែលជាមនុស្សកាមតណ្ហាក្រាស់ អត់ទ្រាំនឹងការួមរក្សមិនបាន ក៏ប្រើអំពើហិង្សា ទៅលើប្រពន្ធ ថែមទាំងទាញចាន ទាញឆ្នាំង កន្ទេល មុងភូយ និងរូបថតកូន ដុតចោលម៉ដ្ឋ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះ ទៅឃាត់ក៏ស្រាប់តែលោក តាចាស់បានទាញកាំបិតកាប់ ទៅលើកម្លាំងនគរបាល តែម្តង មិនត្រឹមតែប៉ុណ្ណោះលោកតាល្មោភកាម បានយក ជំពាម កៅស៊ូបាញ់ទៅលើនគរបាល ចំនួន៤គ្រាប់ថែមទៀត ។ អំពើហិង្សានៅក្នុងគ្រួសារនេះ បានកើតឡើង កាល ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តពោធិ៍សាត់ លោកវរៈសេនីយ៍ត្រី ម៉ូ លីដា បាន ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ជុំ ជឿក ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករស៊ីឈ្នួលរស់ នៅក្នុងភូមិកើតហេតុ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា តាមការសួរចម្លើយរបស់សមត្ថកិច្ចជន សង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្កហិង្សា ទៅលើក្រុមគ្រួសារពិតប្រាកដ មែនដោយសារខ្លួនសុំប្រពន្ធរួមភេទ ហើយ ត្រូវប្រពន្ធប្រកែក។ រហូតមកដល់ពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបង្ក សំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការទៅតាមផ្លូវច្បាប់៕
ប្រភព ដើមអម្ពិល