ពិធី​បណ្តែត​ប្រទីប​និង​ពូន​ភ្នំ​ខ្សាច់​របស់​សហគមន៍​មិត្ត​ប្រាសាទ​ព្រះ​វិហារ



រាជធានីភ្នំពេញ ៖ សហគមន៍​មិត្ត​ប្រាសាទ​ព្រះវិហារ​បាន​រៀបចំ​ពិធី​​បណ្តែត​ប្រទីប​និងពូន​ភ្នំ ​ខ្សាច់​ក្រោម​ការ​អនុញ្ញាត​ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​និងដឹក​នាំ​ផ្ទាល់​ពី​លោក​​ ផៃ ស៊ីផាន ​​និង​លោក​បណ្ឌិត​​​សភា​ចារ្យ រស់ ចន្ត្រា​បុត្រ ​សហការ​គាំទ្រ​ជា​មួយ​អភិ​បាល​​​ខេត្ត និង​មន្ត្រី​ក្រោម​ឱវាទ​​​នា​ថ្ងៃ​​ទី​១៤ មេសា ​២០១៣ នៅ​លើ​ទឹក​​ដី​កោះ​បែ៉ន​ដ៏​ស្រស់​​ត្រកាល​នៃខេត្ត​កំពង់​ចាម ​។​​
​កម្ម​ វិធី​នេះ ​ប្រារព្ធ​​ឡើង​​​ក្នុង​គោល​បំណង​​​ផ្សព្វ​ផ្សាយ​ និង​​អភិ​​រក្ស​​វប្ប​ធម៌​​ប្រពៃណី​ទំនៀម​ទម្លាប់​​ខ្មែរ​ដោយ​​​ផ្តោ​ត​ សំខាន់​​​​​ក្នុង​​ការ​ចូល​​រួម​ពី​​សំណាក់​​​ប្រជា​​ពលរដ្ឋ​​​​​ក្រសួង​​​ ស្ថាប័ន​​​នានា​ ពិសេស​​​​យុវជន​​ ដើម្បី​​​ឱ្យ​​​​ស្រប​ទៅ​តាម​​​គោល​​​ការណ៍​​សមាហរណកម្ម​​​អាស៊ាន​​តេជោ​ ឆ្នាំ​២០១៥ ។​
លោក​​​​ ផៃ ស៊ី​ផាន​ ​បាន​មាន​​ប្រសាសន៍​​​ថា​ ការ​បង្កើត​​កម្ម​វិធី​នេះ​​ឡើង​ជា​លក្ខណៈ​​​​កម្សាន្ត​​​ផង​ ផ្សព្វ​ផ្សាយ​​វប្បធម៌ ប្រពៃ​ណី​​​ទំនៀម​ទម្លាប់​​​ផង ពិសេស ការ​ទាក់​ទាញ​​​​ភ្ញៀវ​​​ទេសចរទាំង​​​​ក្នុង​​និង​ក្រៅប្រទេសឱ្យ​ចូលមក​ ទស្សនា​ប្រទេស​កម្ពុជា​​កាន់​តែ​​ច្រើន​ឡើង​​​ ដែល​ជា​កត្តា​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ជួយ​លើក​កម្ពស់ជីវភាព​ប្រជា​ពលរដ្ឋ ​នៅ​ក្នុង​សហគមន៍​ក៏​ដូច​ជា​ការ​លើក​ស្ទួយសេដ្ឋ​​​កិច្ចជាតិ​ ។​​
សមាជិក​​ទាំង​​​អស់ក្នុង​សហគមន៍​​​មិត្ត​ប្រាសាទ​ព្រះ ​វិហារ​ ​មាន​​​សង្ឃឹម​​​​យ៉ាង​មុត​មាំ​​ថា​ កម្ម​វិធី​​នេះ​នឹង​មាន​​​កា​រ​ចូល​រួម​​​​យ៉ាង​ច្រើន​​​​ពី​សំណាក់​​​ប្រជា ​ពលរដ្ឋ​ ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ និង​ពី​សំណាក់​​យុវជន​​ខេត្ត​​ ​ដើម្បី​​ចូល​រួម​​អភិ​រក្ស​​​និង​ផ្សព្វ​ផ្សាយ​​​​វប្បធម៌ ​ប្រពៃណី​​​ទំនៀម​ទម្លាប់​​​ខ្មែរ ​ដល់​ពិភព​លោក​​​ក្រោម​​ពាក្យ​ស្លោក​«CAMBODIA Kingdom of Wonder» ៕
Next PostNewer Post Previous PostOlder Post Home

About