មន្ទីរបញ្ចកោណៈកូរ៉េខាងជើងអាចបាញ់កាំជ្រួចនុយក្លេអ៊ែរ
ក្នុងពេលជាមួយគ្នា ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានអំពាវនាវអោយស្ងប់ស្ងាត់និងអំពាវនាវអោយរដ្ឋាភិបាលក្រុងព្យុង យ៉ាងបញ្ចប់ការសម្លុតគំរាមរបស់ខ្លួននិងថាអាមេរិកបានត្រៀម វិធានការចាំបាច់ទាំងអស់រួចរាល់ហើយសំរាប់ការពារពលរដ្ឋរបស់ខ្លួននិង សម្ពន្ធមិត្ត។
ការវិភាគរបស់ផ្នែកស៊ើបការណ៍អាមេរិក ដែលត្រូវបានទម្លាយកាលពីថ្ងៃព្រហស្បត៍ក្នុងសវនាការក្នុងសភាអាមេរិក មួយ និយាយថាក្រុមស៊ើបការណ៍របស់មន្ទីរបញ្ចកោណ(ក្រសួងការពារជាតិ អាមេរិក)មានជំនឿល្មមថាកូរ៉េខាងជើងមានសព្វាវុធនុយក្លេអ៊ែរដែល អាចផ្ទុកតាមកាំជ្រួចផ្លោងតែតែសព្វាវុធនេះមិនអាចជឿទុកចិត្តបាន ទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បត៍ លេខាព័ត៌មានរបស់មន្ទីរបញ្ចកោណ លោកចច លីតធឹល បាននិយាយថា"នៅពេលខ្ញុំមិនអាចនិយាយលម្អិតអំពីរបាយការណ៍មួយដែល ជាការសម្ងាត់ វានឹងមិនត្រឹមត្រូវដែលនិយាយថារបបកូរ៉េខាងជើងបានសាកល្បង អភិវឌ្ឍ ឬ បានបង្ហាញសមត្ថភាពនុយក្លេអ៊ែរដែលត្រូវបានលើកឡើង"។
" អាមេរិកបន្តតាមដានយ៉ាងដិតដល់អំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េ ខាងជើងនិងអំពាវនាវកូរ៉េខាងជើងគោរពកាតព្វកិច្ចអន្តរជាតិ"។
សូមបញ្ជាក់ថា ចាប់តាំងពីដើមខែមីនាមក កងទ័ពជើងទឹកអាមេរិកបានបញ្ចូននាវាប្រដាប់ដោយប្រព័ន្ធស្ទាក់កំទេច កាំជ្រួចចំនួនពីរគ្រឿងទៅកាន់ឆ្នេរនៃឧបទ្វីបកូរ៉េ ដើម្បីការពារកោះGuamពីការវាយប្រហារដោយកាំជ្រួចរបស់កូរ៉េខាងជើង ណាមួយ។អាមេរិកក៏បានប្រកាសថាខ្លួននឹងដាក់ប្រព័ន្ធការពារកាំជ្រួច ទំនើបជាងនៅកោះGuam ហើយរដ្ឋមន្ត្រីការពារជាតិអាមេរិក ហាហ្គែល បាននិយាយថាលោកបានយល់ព្រមអោយដាក់កាំជ្រួចស្ទាក់កំទេចបន្ថែមចំនួន ១៤ដើមទៀតនៅអាឡាស្កាដើម្បីការពារទឹកដីអាមេរិកទាំងអស់។
កាលពីថ្ងៃព្រហស្បត៍នេះដែរ មន្ទីរបញ្ចកោណបាននិយាយថាខ្លួនបានបញ្ជូនរ៉ាដាX-bandតាំងនៅ សមុទ្រ ដើម្បីតាមដានក្បាលគ្រាប់ក្នុងពេលហោះហើរលើមហាសមុទ្រប៉ាស៊ីហ្វិក៕

ប្រភព៖ CEN