ស្រវឹ​ង​បោះ​ពួយ​រថយន្ត​បត់ផ្លូវ​កោង​មិន​ទាន់​ក្រឡាប់​ជាច្រើន​ត្រឡប់​

ខេត្តព្រះវិហារ ៖ ឧប្បត្តិហេតុរថយន្តកាមរី គូទហើមមួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ ២A-៩៧២១ បើកបរដោយឈ្មោះតារា ភេទប្រុស អាយុ២៩ឆ្នាំ មានអ្នករួមដំណើរ៣នាក់ បើកចេញដំណើរពីស្រុករវៀង ឆ្ពោះទៅក្រុងព្រះវិហារលឿនពេក លុះដល់ចំណុចផ្លូវកោងជិតក្បាលស្ពានថ្ម ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង អ្នកបើករថយន្តបួងចង្កូតមិនទាន់ ជ្រុលបុករះបង្គោលសុវត្ថិភាព បាក់៣ដើម បណ្តាលឱ្យរថយន្តធ្លាក់ចេញពីផ្លូវជាតិលេខ៦២ ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ តែអ្នកជិះក្នុងរថយន្តរួចជីវិត ។ ករណីនេះកើតឡើង កាលពីវេលាម៉ោងជាង១២ រំលងអធ្រាត្រថ្ងៃទី៣ មេសា ។
អ្នកស្រុកបាននិយាយថា នៅក្នុងរថយន្តមានមនុស្សជិះ៤នាក់ ពុំមាននរណាម្នាក់រងរបួសធ្ងន់ទេ គ្រាន់តែពកក្បាលអ្នកបើកបរតិចតួច ។ ក្រោយពេលកើតហេតុពួកគេទាំង៤នាក់បានលូនចេញពីក្នុងរថយន្ត ទាំងត្រដរធុំក្លិនស្អុយស្រា ហើយបានទូរស័ព្ទហៅរថយន្តបក្សពួកមកដឹកត្រឡប់ទៅការដ្ឋានទាំង យប់វិញដោយទុករថយន្តចោលនៅកន្លែងកើតហេតុ ។ រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៤ មេសា ទើបសមត្ថកិច្ចអនុញ្ញាតឱ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុល ៕





Next PostNewer Post Previous PostOlder Post Home

About