តាមការរម្លឹកឡើងវិញពីបុគ្គលម្នាក់ ធ្លាប់រស់នៅក្បែរ គឹម ជុងអ៊ុន អស់កាល ១៣ ឆ្នាំ បានឲ្យដឹងថា គឹម ជុងអ៊ុន ចង់មានសាច់ដុំរឹងមាំដូចជាតារាអាមេរិក Van Damme។
លោក Kenji Fujimoto មេចុងភៅផ្នែកម្ហូប Sushi របស់អតីតៈមេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ីល អស់កាល ១៣ ឆ្នាំ បានិយាយថា ខ្លួនដឹងយ៉ាងច្បាស់ពីចរិតរបស់មេដឹកនាំវ័យក្មេងបច្ចុប្បន្ន គឹម ជុងអ៊ុន តាំងពីពេលដែលគាត់នៅវ័យកុមារម្ល៉េះ។
តាមលោកឲ្យដឹងនោះ ពេលនៅតូច ជុងអ៊ុន តែងងប់ងល់នឹងរបៀបរស់នៅរបស់លោកខាងលិច និងអាមេរិក។ លោកចូលចិត្តក្រុមតន្ត្រី Bcatles ហើយតែងសុបិន្តចង់ឲ្យដូចតារាហូលីហ្វូត Jean-Claude Van Damme។
បើតាមលោក Kenji Fujimoto នោះ គឹម ជុង អ៊ុន ចូលចិត្តស្រា Bordeaux, ជក់បារីហិរ Cartien និងតែងបើកឡាន Mercedes ក្រវិលជុំវិញផ្ទះ តាំងពីអាយុទើបតែ ៧ ឆ្នាំម្ល៉េះ។
លោក Kenji ត្រូវបានមេដឹកនាំកូរ៉េខាងជើងពេលនោះ គឺលោក គឹម ជុងអ៊ីល ជួលឲ្យធ្វើចុងភៅតាំងពីឆ្នាំ១៩៨៨ តែលោកបានរត់ចេញពីប្រទេសនេះនៅឆ្នាំ២០០១ ដោយយកលេសទៅជប៉ុន រកទិញពពួកសត្វកម្រម្យ៉ាង។ តាំងពីពេលនោះមក Kenji សរសេរសៀវភៅយ៉ាងច្រើន ពីរដ្ឋអំណាចកូរ៉េខាងជើង។
អ្វីៗដែលមេចុងភៅរូបនេះបាននិយាយជាមួយ The Sun នៅមានជាអារិ៍ៈ ជុងអ៊ុន ចូលចិត្តខ្សែភាពយន្តហូលីហ្វ៊ូត និង Bcatles -តន្ត្រិលោកខាងលិចដ៏ល្បី។
មានខ្សែភាពយន្តអាមេរិកមួយបង្កអារម្មណ៍ជក់ចិត្តខ្លាំង ចំពោះ គឹម ជុងអ៊ុន គឺខ្សែភាពយន្តក្បាច់គុណរបស់ Jean Claude Van Damme។ គឹម ជុងអ៊ុន បានប្រឹងយកតម្រាប់ធ្វើការហ្វឹកហាត់ឲ្យដូចជាតារាសម្តែងរូបនេះ។
លោក Kenji និយាយថា កាយវិការរបស់គាត់ពិតជាគួរឲ្យសរសើរមែន។ គាត់ទិញប្រដាប់ហាត់ប្រាណ និងប្រើប្រូតេអ៊ីនជំនួយ។
ពេលដែល ជុងអ៊ុន នៅតូច គាត់បានរៀនរបៀបបើករថយន្ត Mecedes ហើយចូលចិត្តបើកវាជុំវិញផ្ទះ។ ជុងអ៊ុន បើកឡានពូកែណាស់ តាំងពីអាយុទើបតែ ៧ ឆ្នាំម្ល៉េះ។ គេត្រូវធ្វើកៅអីពិសេសមួយ ព្រោះជើងរបស់គាត់ជាន់ Pedal មិនដល់។
ឆ្នាំ២០១២ Kenji វិលត្រលប់មកកូរ៉េខាងជើង ហើយថតរូបរួមជាមួយ គឹម ជុងអ៊ុន ហើយក៏បានអះអាងថា សភាពការណ៍នៅប្រទេសនេះ មានការកែទម្រង់គួរឲ្យកត់សម្គាល់ ប្រៀបទៅនឹងមុនពេលដែលលោកចាកចេញទៅ៕
ប្រភព៖ គេហទំព័រសារព័ត៌មាន ខ្មែរស្ថាបនា