AFP បានផ្សាយព័តមានថា នៅក្នុងកិច្ចប្រជុំ របស់យោធា ជាន់ខ្ពស់អាមេរិកកាលពីម្សិលមិញ ថា លោក Samuel Locklear ជាឧត្តមសេនីយផ្កាយ៤ នឹងបាញ់ ទំលាក់កាំជ្រួច របស់ កូរ៉េខាងជើងប្រសិនបើ កាំជ្រួចនេាះនៅក្នុងរង្វង់ ការពាររបស់អាមេរិកឬ សម្ពន្ឋមិត្តរបស់យើង។លោក Samuel Locklear និយាយបែបនេះ នៅពេលដែលមានមន្រ្តីសួរ លោកក្នុងអង្គប្រជុំ។
អង្គប្រជុំ មានការសង្ស័យថា កូរ៉េខាងជើងនឹងបាញ់នុយក្លេអ៊ែរឆាប់ៗនេះ ហើយអាមេរិកនឹងរកអោយ ដឹងថា កូរ៉េខាងជើងនឹងបាញ់កាំជ្រួចនុយក្លេអ៊ែរប្រភេទណា។
យោធា អាមេរិកមានប្រព័ន្ឋរាដាដ៏ទំនើបមួយដាក់នៅប្រទេស ជប៉ុនដើម្បីតាមដានកាំជ្រួចនៅក្នុងតំបន់អាស៊ីបាស៊ីហ្វ្រិក នឹងឧបទ្វិបកូរ៉េ។ចំណែកជប៉ុននឹងកូរ៉ខាងត្បូងក៏មានប្រព័ន្ឋរាដាតាមដាន កាំជ្រួច ដោយឡែករៀងៗខ្លួនដែរ។
លោក Samuel Locklearបានអះអាងថា កូរ៉េខាងជើងគឺពីតជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរមកលើអាមេរិក នឹងសន្តិភាពស្ថេរភាពនៅក្នុងតំបន់។រឿងនេះលោកអូបាមា បានតាមដានយ៉ាងយកចិត្តទុកដាក់។
គេមានការសង្ស័យថាកូរ៉េខាងជើងនឹងសាកល្បង បាញ់កាំជ្រួច Musudan, ដែលគេមីនទាន់ដែលសាក ល្បង ។វាមានរយះចំងាយពី៣០០០ទៅ៤០០០គីឡូម៉ែត្រ ដែលអាចកំទេច កូរ៉េខាងត្បូងនឹងជប៉ុន នឹងកេាះ Guamដែលទាហានអាមេរិកនៅទីនេាះផង។