ចំណុច​​ទាំង​ ១០ ជួយ​ឲ្យ​បុរស​ចេះ​វាស់វែង​ទំហំ​លិង្គ និង​យល់ដឹង​ពី​អាវុធ​របស់ខ្លួន​

ក្រុង​ញូវយ៉ក ៖ បុរស​តែង​គិតគូរ​ច្រើន​ពី​អាជីព ការងារ កា​យ​ស​ម្ប​ទា​ និង​មហិច្ឆតា​អនាគត​ជាដើម​។ ប៉ុន្តែ​កត្តា​លើ​គ្រែ និង​ទំហំ​អាវុធ​កេរ​ឪពុក​ចែក​ឲ្យ​ក៏​ជា​ក្តីកង្វល់​របស់​បុរស​ដ​ដែល ដោយ​ពួកគេ​ចេះតែ​បារម្ភ​ខ្លាច​លិង្គ​តូច​ពេក ធ្វើ​ឲ្យ​ការសម្ដែង​ឫទ្ធិ​ទៅ​នាំ​តែ​ខ្មាស​ដៃគូ។​
sex
១. តើ​ប៉ុនណា​ទើប​ហៅថា​លិង្គ​ធំ​?
​យោង តាម​ក្រុម​អ្នកស្រាវជ្រាវ​សិក្សា​លើ​ផ្នែក​លិង្គ ជា​មធ្យម​ពេល​អាច្រមក់​ឡើង​រឹង​គួរតែមាន​ប្រវែង​ចន្លោះ​ពី​១២​ទៅ​១៥ សង់ទីម៉ែត្រ។ ដូច្នេះ​បើ​ប្រវែង​អាប្អូន​តូច​វែង​ជាង​នេះ មានន័យថា​លិង្គ​នោះ​ស្ថិតក្នុង​លំដាប់​ខ្នាត​ធំ​ហើយ​។ ចំណែកឯ​ប្រវែង​មួយ​ជុំ​លិង្គ​វិញ​គួរតែ​ស្ថិតនៅ​ចន្លោះ​១១​ទៅ​១៣ សង់ទីម៉ែត្រ​។​
 
២. តើ​គេ​វាស់​លិង្គ​តាមរបៀប​ណា​?
​ក្រុម​បុរស​ទាំងឡាយ គួរ​ធ្វើការ​វាស់វែង​ផ្នែក​ខាងលើ​នៃ​លិង្គ​របស់ខ្លួន​នៅពេល​វា​ឡើង​រឹង ដោយ​យក​ម៉ែត្រ​មក​វាស់​ចាប់ពី​គល់​លិង្គ​ទៅ​ចុង​លិង្គ​តែម្តង​។​
 
៣. តើ​ប្រវែង និង​ទំហំ​លិង្គ​ពេល​នៅ​ទន់ និង​ពេល​វា​ឡើង​រឹង​ទាក់ទិន​គ្នា​ទេ​?
​យោង តាម​ការបង្ហាញ​របស់​អ្នកជំនាញ​ទំហំ​លិង្គ​ពេល​នៅ​ទន់​មិនអាច​ធ្វើការ ប្រៀបធៀប​គ្នា​បានឡើយ ដោយសារតែ​សមត្ថភាព​ពង្រីក​មាឌ​របស់​លិង្គ​ខុសៗ​គ្នា​រវាង​បុរស​ម្នាក់ៗ​។​
 
៤. តើ​ទំហំ​លិង្គ​បុរស​មាន​ពាក់ព័ន្ធ​នឹង​ទំហំ​រូបរាងកាយ​ខាងក្រៅ​ដែរឬទេ​?
​តាម​ការសិក្សា​របស់​ក្រុម​ជំនាញ កត្តា កម្ពស់​របស់​បុរស​មា​ន​ឥទ្ធិពល​ទៅនឹង​ប្រវែង ឬ​ទំហំ​នៃ​លិង្គ​បុរស ខណៈ​កត្តា​មាឌ ឬ​ទម្ងន់​វិញ​វា​ពុំ​សូវ​មាន​ឥទ្ធិពល​ចោទ​ខ្លាំង​ដូចជា​កម្ពស់​ឡើយ​។​ ​សម្រាប់ការសិក្សា​ថ្មីៗ​នេះ​បង្ហាញថា​ប្រវែង​ជើង​បុរស​មិនបាន​ពាក់ព័ន្ធ​ទៅ នឹង​ប្រវែង​លិង្គ​ឡើយ​។ តែ​ប្រវែង​ម្រាមដៃ​កណ្ដាល​របស់​បុរស​អាច​មាន​ឥទ្ធិពល​ឲ្យ​គេ​បានដឹង​ពី ប្រវែង​លិង្គ​នោះបាន​។​ ​ប្រសិនបើ​បុរស​មាន​កម្ពស់​ខ្ពស់ និង​ម្រាមដៃ​កណ្ដាល​វែង នោះ​ពួកគេ​ទំនង​ជាមាន​អាវុធ​កាណុង​វែង​ដែរ​ហើយ​។​
 
៥. តើ​បុរស​មាន​វ័យ​ប៉ុន្មាន​ឆ្នាំ​ដែរ ទើប​លិង្គ​លូតលាស់ និង​ឈប់​លូតលាស់​?
​ជា ទូទៅ​ក្មេងប្រុស​ពេញវ័យ​ចាប់ពី​១០​ឆ្នាំ​ដល់​១៤​ឆ្នាំ ប្រដាប់ភេទ​របស់​ពួកគេ​ចាប់ផ្តើម​លូតលាស់​រហូត​ដល់​វ័យ​ពី​១៦ ឆ្នាំ​ដល់​២១​ឆ្នាំ ទើប​កោសិកា​នៃ​ប្រដាប់ភេទ​ពួកគេ​នឹង​ឈប់​លូតលាស់​។​
 
៦. តើ​ការ​កាត់​ចុង​លិង្គ​ប៉ះពាល់​ដល់​សកម្មភាព​រួម​ភេទ​ដែរឬទេ​?
​ពិត ណាស់ ការ​កាត់​ចុង​លិង្គ​អាចធ្វើ​ឲ្យ​អារម្មណ៍​សិច​មាន​ភាពប្រែប្រួល​។ យោងតាម​ការសិក្សា​មួយ​បាន​បង្ហាញថា បុរស​ដែល​កាត់​ចុង​លិង្គ​ច្រើន​មាន​អារម្មណ៍​ត្រេកត្រអាល​នឹង​រឿង​សម្រេច កាម​ដោយ​ខ្លួនឯង និង​រឿង​អូ​រ៉ា​ល់​សិច​ជាង​ក្រុម​បុរស​ដែល​មិនបាន​កាត់​ចុង​។ ម្យ៉ាងទៀត​បុរស​ដែល​កាត់​ចុង​លិង្គ​នោះ​ក៏​អាច​បង្ក​ឲ្យ​មានការ​កកិត​ការ ដាច់​រលាត់ និង​ធ្វើ​ឲ្យ​ទ្វារមាស​ស្ត្រី​មាន​ភាព​ស្ងួត​ទៀតផង​។​
 
៧. តើ​បុរស​គួរតែ​ខ្វាយខ្វល់​ច្រើន​ពី​ទំហំ​លិង្គ​របស់​ពួកគេ​ដែរឬទេ​?
​ការ ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា បុរស​តែងតែ​មិន​ស្កប់ស្កល់​នឹង​ទំហំ​លិង្គ​ដែលជា​អំណោយ​ធម្មជាតិ ផ្ដល់​ឲ្យ​ខ្លួន​។ តាម​ការពិតទៅ ភាគី​ខាង​នារី​មិនសូវ​ប្រកាន់​នឹង​ទំហំ ឬ​ប្រវែង​លិង្គ​របស់​បុរស​ទេ​។​
 
៨. តើ​ស្ត្រី​ពិតជា​មិន​ទាមទារ​ចង់បាន​តែ​បុរស​មាន​លិង្គ​ធំ​មែនឬ​?
​តាម ពិ​តទៅ​បរិវេណ​ក្រៅ​នៃ​រន្ធ​យោនី​ស្ត្រី​មាន​គ្រាប់ឃ្លី​ដែលជា​ចំណុច សម្រើប​បំផុត​។ ឯ​នៅ​ខាងក្នុង​យោនី​ស្ត្រី​នោះគេ​ក៏​ឃើញ​មាន​ចំណុច​ជី​ស្ប៉ត ដែល​អាច​បង្ក​ការងាយស្រួល​ដល់​ការ​បញ្ឆេះ​អារម្មណ៍​ភេទ​ណាស់​។ សូម្បីតែ​ពេល​បុរស​ប៉ះពាល់​នៅ​ផ្នែក​ក្បែរ​នៃ​ទ្វារមាស​នោះ​អារម្មណ៍ សិច​របស់​នាង​នឹង​កើត​ចេញមក​ភ្លាម ដូច្នេះ​សូម្បីតែ​ប្រវែង​លិង្គ​បុរស​ត្រឹម​១០​សង់ទីម៉ែត្រ ដែល​មិនទាន់​ដល់​កម្រិត​ខ្នាត​មធ្យម​ផង​នោះ​ក៏​អាច​ក្លាយជា​អាវុធ​វាយ ប្រហារ​លើ​សមរភូមិ​លើ​គ្រែ​នេះ​បានដែរ​។ នេះ​ស​បញ្ជាក់ថា ការឡើង​ឋានសួគ៌​លើ​គ្រែ​មិន​ប្រាកដ​តែ​ចាំ​មាន​លិង្គ​ធំ​នោះឡើយ​។​
 
៩. តើ​ស្ត្រី​ពេញចិត្ត​លិង្គ​មាន​សាច់​ទ្រលុកទ្រលន់ ជាជាង​លិង្គ​វែង​ឬ​?
​ប្រវែង របស់​លិង្គ​មិនបាន​ជះឥទ្ធិពល​ដល់​សម្ព័ន្ធភាព​សិច​ឡើយ ព្រោះ​រន្ធ​យោនី​របស់​ស្ត្រី​អាច​សម្រប​តាម​ទំហំ​លិង្គ​បុរស​បាន​។ ប្រសិនបើ​លិង្គ​ខ្លី​មែន តែ​ធំ​ក្រាស់ នោះ​វា​នឹង​កកិត​ប៉ះ​ដល់​ចំណុច​ស្រៀវ​ស្រើប​របស់​នាង​គ្រប់កន្លែង​។​
 
១០. តើ​អាចមាន​វិធីសាស្ត្រ​អ្វី​បន្ថែមទៀត​សម្រាប់​ការពង្រីក​ទំហំ​លិង្គ​?
​គេ អាច​ប្រើ​ថ្នាំ​មួយចំនួន​ដូចជា​ប្រភេទ​ថ្នាំសម្រើប​វី​យ៉ា​ក្រា (Viagra)​និង​ថ្នាំ​ស៊ី​យ៉ា​លី​ស (Cialis) សម្រាប់​ជា​ជំនួយ​នៃ​ការពង្រីក​ទំហំ​លិង្គ​បុរស​ឲ្យ​ឡើង​រឹង​និង​ឡើង​ធំ​។ តែ​ក៏ត្រូវ​ប្រើប្រាស់​ឲ្យ​មាន​បទដ្ឋាន ឬ​តាម​វេជ្ជបញ្ជា​ដែរ​។​
 
​ចំណែក វិធី​មួយទៀត​គឺ​ការវះកាត់​ពង្រីក​លិង្គ តែ​វា​អាច​បង្ក​ឲ្យ​មានការ​ឈឺចាប់ និង​ចំណាយ​ប្រាក់​ច្រើន​។ វិធីសាស្ត្រ​នេះ​នឹង​អាចជួយ​ឲ្យ​លិង្គ​បុរស​មាន​ទំហំ​ធំ​និង​វែង​តាម​បំណង បាន ប៉ុន្តែ​វា​ក៏​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ផងដែរ​។ ការវះកាត់​នេះ​គួរ​ធ្វើឡើង​តែ​ចំពោះ​អ្នក​លិង្គ​ស្វិត​តូច​ខុស​ប្រក្រតី ដែល​ប៉ះពាល់​ខ្លាំង​ដល់​បញ្ហា​សតិអារម្មណ៍​ប៉ុណ្ណោះ​។​ ​ដោយឡែក​ការហាត់ ប្រាណ​និង​ការចេះ​ប្រើ​វិធី​ពន្យារពេល​យឺត​នោះ​គឺជា​វិធីសាស្ត្រ​មួយ ដ៏​ល្អ​សម្រាប់​ជួយ​ដល់​ការបង្កើន​សម្ព័ន្ធភាព​សិច​ឬ សមរភូមិ​លើ​គ្រែ​របស់​អ្នក​បានយូរ​ផងដែរ​៕
 
ប្រភព ភ្នំពេញ​ប៉ុស្តិ៍​
Next PostNewer Post Previous PostOlder Post Home

About