ចិនឌូ៖ បើតាមទិន្នន័យពីរដ្ឋបាល នៃការរញ្ជួយដីក្នុងប្រទេសចិន បានឲ្យដឹងថា មនុស្សចំនួន ៧១នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៤០០នាក់ទៀតរងរបួស ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ នៅខេត្ត ស៊ីឈួន ភាគនិរតី ប្រទេសចិន។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៣ថា រញ្ជួយដីដ៏កក្រើកនេះ បានវាយប្រហារតំបន់ លូហាន ទីក្រុង យាណាន នៃខេត្ត ស៊ីឈួន កាលពីវេលាម៉ោង ០៨ និង០២នាទីព្រឹកថ្ងៃសៅរ៍នេះ។
ជាមួយគ្នានោះដែរ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្រ្តីចិន លោក លី គេគៀង បានបញ្ជាឲ្យក្រុមសង្គ្រោះ ត្រូវចាត់គ្រប់វិធានការ ដែលអាចទៅរួចណាមួយទំាងអស់ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសឲ្យមកនៅតិចបំផុត បន្ទាប់ពីរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ វាយប្រហារខេត្ត ស៊ីឈួន ភាគនិរតីប្រទេសចិន កាលពីព្រឹកថ្ងៃសៅរ៍នេះ៕ ប្រភព ដើមអម្ពិល