ពួកគេបានជួលនូវស្ថាបត្យករ ដែលជំនាញខាងសំណង់ នាងជាងឈើដ៏ចំណានដើម្បីសង់ផ្ទះ លើដើមឈើទុកជូនចៅទាំងពីរ។ ផ្ទះនោះមានជណ្ដើរធ្វើពីខ្សែពួរ ស្ពានយោល និងក្ដារំអិលថែមទៀតផង។ ផ្ទះមួយនេះដែរគឺធ្វើតម្រូវក្មេងៗលេង ហេតុដូចនេះហើយ ត្រូវមានកន្លែងក្មេងលេងច្រើន រីឯពណ៌របស់វាវិញនៅផ្នែកខាងក្រៅ មានពណ៌ក្រម៉ៅ។
ទំហំរបស់ផ្ទះឈើមួយនេះគឺ ៩.៣ម៉ែត្រការ៉េ មានពីរជាន់ បន្ទប់គេងចំនួន២ ដែលបានធ្វើនៅលើផ្នែកដំបូលនៃផ្ទះ។ នៅជាន់ក្រោម គឺរៀបចំឡើងសំរាប់ក្មេងជំទង់ ដែលមានចង្ក្រានបាយ កន្លែគេងលេង តុញ៉ាំអាហារជាដើម។
តើប្រិយមិត្តយល់យ៉ាងណាចំពោះផ្ទះមួយនេះ? សូមទស្សនារូបភាពខាងក្រោមទំាងអស់គ្នា៖
