គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើត ឡើង កាលពីវេលាម៉ោង ១០ និង៣៥នាទី ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ ស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ ៣ ក្នុងភូមិវត្ដ ស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េពណ៌ខៀវ ស្លែ ជិះគ្នា ២នាក់ ដោយមានអូសរ៉ឺម៉កពី ក្រោយ ក្នុងទិសដៅពីត្បូងទៅជើង លុះ ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដ បែន កង់ ១០ មួយគ្រឿង ធ្វើដំណើរស្រប ទិសគ្នា បានបុកពួកគេទាំង ២នាក់ ពី ក្រោយ បណ្ដាលឱ្យក្មេងប្រុសរងគ្រោះ ឈ្មោះ គង់ រ៉ាវិដ រស់នៅភូមិត្រញំងសំរិត សង្កាត់គង់ណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសបាក់ដៃ ។
បើយោងតាមសមត្ថកិច្ច ក្រោយកើត ហេតុ ក្រុមសង្គ្រោះ និងរថយន្ដសង្គ្រោះ បន្ទាន់ របស់អង្គភាព ៧១១ នៃកងពលតូច លេខ ៧០ បានចេញទៅដឹកជនរងគ្រោះ ភ្លាមៗ ឆ្ពោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ រីឯម៉ូតូ និងរថយន្ដ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកជា បណ្ដោះអាសន្ន ដើម្បីដោះស្រាយនៅពេល ក្រោយ ៕
ដោយដើមអម្ពិល
