តើ​ការធ្វើការងារ​ស្ម័គ្រចិត្ត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​?​


តើ​ការធ្វើការងារ​ស្ម័គ្រចិត្ត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​?​
​ ការងារ​គឺ​ជា​អ្នក​បង្រៀន​ មនុស្ស​។ ប្រសិន​ជា​យើង​រៀន​នៅ​ក្នុង​សាលា​គឺ​យើង​គ្រាន់តែ​រៀន​ទ្រឹស្តី​តែប៉ុណ្ណោះ ដូច្នេះ​ទាមទា​ឱ្យ​យើង​ចេញ​ទៅ​ធ្វើ​ការងា​ក្រៅ​ម៉ោង​ដើម្បី​បាន​ពង្រីក​នៅ​ ចំណេះដឹង​របស់​យើង​ឱ្យ​កាន់​តែ​​ច្បាស់​។​សូម​អ្នក​កុំ​គិត​ថា​ការធ្វើ​ ការងារ​ស្ម័គ្រចិត្ត​ឱ្យគេ​គឺ​ខាត​ពេលនេះ​គឺ​ដើម្បី​បង្កើត​ចំណេះដឹង​បន្ថែម បង្កើត​បណ្តាញ​ការងារ​និង​ដើម្បី​បំពេញ​បន្ថែម​នៅក្នុង​ប្រវត្តិរូប​សង្ខេប​ កំលុងពេល​គ្មាន​ការងារ​ធ្វើ​។ 
 
 ការ​ដែល​យើង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​វា​មាន​អត្ថប្រយោជន៍​ដូចជា​៖
១. ដើម្បី​បង្កើត​សមត្ថភាព​ការងារ​ ការងារ ​ស្ម័គ្រចិត្ត​អាច​ប្រើប្រាស់​ជា​ឱកាស​ដើម្បី​ជួប​នឹង​អ្នក​ដែល​អាច​ជួយ​ អ្នក​ក្នុង​ការស្វែងរក​ការងារ​។ ការធ្វើការងារ​ស្ម័គ្រចិត្ត​ច្រើនដង​ក៏​អាច​ជំរុញ​ឲ្យ​អ្នក​បាន​ទទួល​ការងារ ​ពេញ​ម៉ោង​បាន​ដែរ វា​ផ្អែកទៅលើ​ការងារ​ស្ម័គ្រចិត្ត​នោះ​និង​កិច្ចសន្យា​ដើម្បី​ធ្វើ​ការងារ​ ស្ម័គ្រចិត្ត ហើយ​អ្វី​ដែល​សំខាន់​វា​អាច​ធ្វើឱ្យ​អ្នក​មាន​ភាព​ជិតស្និត​ជាមួយ​ការងារ​។​

២. ដើម្បី​បំពេញ​បន្ថែម​ក្នុង​ប្រវត្តិរូប​ ការ ​ដែល​អ្នកធ្វើកា​រងារ​ស្ម័គ្រចិត្ត គឺ​ដើម្បី​បង្ហាញ​ប្រាប់​ទៅ​និយោជក​ថា​អ្នក​មិន​មែន​ជា​មនុស្ស​ម្នាក់​ដែល​ អង្គុយ​អត់ប្រយោជន៏​នោះទេ ទោះ​ក្នុង​កំលុង​ពេល​ដែល​អ្នក​គ្មាន​ការងារ​ធ្វើ​ក៏ដោយ ៕

៣. ដើម្បី​បង្កើត​ចំនេះដឹង​បន្ថែម ប្រសិន​អ្នក​បាន​ធ្លាក់​ខ្លួន​ក្នុង​ភាព​គ្មាន​ការងារ​ធ្វើ​នឹង​ធ្លាក់​ ចូលទៅក្នុង​អន្ទាក់​នៃ​ការ​លំហែ ឬ ការ​អស់សង្ឃឹម​ដំណាក់កាល​នេះ​អាច​ជា​ការលំបាក​ក្នុងការ​ក្រោក​ឡើង​ដើម្បី​ ជៀសវាង​ពី​ស្ថានភាព​នោះ ប៉ុន្តែ​ការងារ​ស្ម័គ្រចិត្ត​អាច​ដើរតួ​ជា​គ្រឿង​ដើម្បី​បញ្ចៀស​វា​ហើយ​ក៏​ អាច​ការការពារ​ចំណេះដឹង​របស់​អ្នក​កុំឲ្យ​បាត់បង់​ផងដែរ ហើយ​គ្រប់​ពេល​ដែល​អ្នកធ្វើការ​ងារ​ចំណេះ​របស់​អ្នក​កាន់តែ​កើនឡើង​មួយ​ កម្រិត​ថែមទៀត ដែល​ប្រៀបបាន​និង​មុខកាំបិត​កាន់តែ​សំលៀង​កាន់តែ​មុត​។​
ប្រភពពី popzone.asia
Next PostNewer Post Previous PostOlder Post Home

About