ជនសង្ស័យដាក់ គ្រាប់បែកនៅរដ្ឋ ប៊ូស្តុន មា្នក់ស្លាប់ និងម្នាក់ទៀតត្រូវ បានចាប់ខ្លួន

ស៊ីអិនអិន៖ ជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ ក្នុងការដាក់គ្រាប់បែក នៅរដ្ឋ ប៊ូស្តុន សហរដ្ឋអាមេរិក ក្នុង ព្រឹត្តិការណ៍ រត់ម៉ារ៉ាតុង ត្រូវបានគេនាំទៅ មន្ទីរឃុំឃំាងហើយ កាលពីរាត្រី ថ្ងៃសុក្រ ទី១៩ បន្ទាប់ពីជនសង្ស័យ ម្នាក់ទៀតស្លាប់ ក្នុងការបាញ់តដៃ ជាមួយប៉ូលិសរួចមក។
មន្រ្តីជំរុញផ្នែកច្បាប់ បានប្រាប់ស៊ីអិនអិនថា បុរសម្នាក់ដែលត្រូវ គេនាំ ទៅឃុំខ្លួននោះ មានអាយុ ១៩ឆ្នាំ ឈ្មោះ ឌីស៊ូកា សានៀវ បានរត់គេចកាលពីរាត្រី ដែលមានការបាញ់ តដៃជាមួយប៉ូលិស ដែលបណ្តាលឲ្យ ជនសង្ស័យ ម្នាក់ទៀត ជាបងប្រុសឈ្មោះ តាម័រឡាន់ សានៀវ បានស្លាប់។
យោងតាមគេហទំព័រ ស៊ីអិនអិន បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៣ថា ក្រោយពីមាន ការប្រកាស ចាប់ខ្លួន ជនសង្ស័យ តាមគេហទំព័រ ធ្វីតធ័រ ប៉ូលិសទីក្រុង ប៊ូស្តុន សម្រេចការចាប់ ខ្លួនជនសង្ស័យ ដោយសរសេរ នៅ លើគេហទំព័រថា ការតាមប្រមាញ់ ត្រូវបានបញ្ចប់ ការស្រាវជ្រាវ ធ្វើរួចរាល់ ភេរវកម្មត្រូវបានបញ្ចប់ យុត្តិធម៌ ឈ្នះ ហើយជនសង្ស័យ ត្រូវបានឃុំខ្លួន។
គួរបញ្ជាក់ផងដែរថា ការតាមចាប់ខ្លួននេះ បានកើតឡើងមិនដល់មួយ សប្តាហ៍ផង បន្ទាប់ពីការបំផ្ទុះ គ្រាប់បែកពីរ បានកើតឡើង នៅជិតទីផ្តាច់ព្រាត់ នៃការរត់កីឡាម៉ារ៉ាតុង ក្នុងទីក្រុង ប៊ូស្តុន បណ្តាលឲ្យមាន អ្នកស្លាប់ និងរបួស ច្រើនជាង ១៧០ ព្រមទំាងបង្កឲ្យមានការ ភ័យខ្លាចសម្រាប់ ប្រជាជនមួយចំហៀង ក្រុងផងដែរ ៕ ប្រភព ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About