ភ្នំពេញៈ ទំនាស់ជនពិការជើង យកកូនកាំបិត ចាក់លើបុរស ម្នាក់របួសធ្ងន់ កំពុងស្ថិតក្នុង សភាពសង្គ្រោះ បន្ទាន់នៅឡើយ ត្រូវបានគេរាយការណ៍មកថា អាចមកពីជនរងគ្រោះ ជាញឹកញយបានគំរាមកំហែង យកប្រាក់ក្រោយ ពេលគេដើរសុំទានបាន។
ហេតុការណ៍យកកូនកាំបិតចាក់គ្នានេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទី ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅចំណុចកន្លែងស្នាក់នៅគ្មានរបៀបរៀបរយមួយលើ ដងផ្លូវរថភ្លើងក្បែរទំនប់ត្រឡោកបែក ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានី ភ្នំពេញ។
ជនរងគ្រោះដែលត្រូវគេចាក់រហូតរបួសធ្ងន់ធ្ងរមានឈ្មោះ ជា វណ្ណា ភេទ ប្រុស អាយុ៣០ឆ្នាំ មានមុខរនិងស្នាក់ នៅមិនពិតប្រាកដ ចំណែកជនសង្សយ័ជាជនពិការ ជើងអតីតៈយោធា មុខរបរដើសុំទានមានស្រុកកំណើត នៅស្រុកបាទីខេត្ដតាកែវ បច្ចុប្បន្ន ស្នាក់នៅក្រោមតង់ដែលបោះជាប់ផ្លូវរថភ្លើងក្បែរកន្លែងកើតហេតុ។
តាមសាក្សីដែលបានឃើញហេតុការណ៍និយាយថា ជនសង្ស័យជាប្រចាំបានដើរ សុំទានគេហើយតែងតែផ្ញើរ លុយទៅ ប្រព្ធកូននៅស្រុកមិនដាច់ទេ ទោះជាគេផឹកស្រា ក៍ដោយ ហើយមានពេលខ្លះជន ពិការរូបនេះត្រូវក្រុមស្ទាវព្រួតវាយ យកលុយអស់ក៏មានដែរ ព្រោះតែខ្លួនពិការមិនអាចដេញតាមក្រុមខិល ខូចបាន។ ដូច្នេះ ហើយបានជាកើតមានទំនាស់កាប់ចាក់គ្នានេះ ដែលអាចនិយាយថាការពារខ្លួនព្រោះ ខ្លាចគេយកលុយដែលខំដើរសុំទានបាន៕ ដោយៈ ដើមអម្ពិល