ស្រវឹងជិះម៉ូតូឆ្លងផ្លូវលឿនពេក ទៅបុកម៉ូតូមួយគ្រឿងទៀតរបួស៣នាក់

រាជធានីភ្នំពេញ ៖ ម៉ូតូសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជិះឆ្លងផ្លូវទៅបុក ម៉ូតូសេ១២៥ ស៊េរី២០០៩ ពណ៌ខ្មៅ ជិះគ្នា២នាក់ ស្រីម្នាក់ បណ្តាលឲ្យស្រ្តីជិះពីក្រោយរងរបួសធ្ងន់ អ្នកបើកម៉ូតូរបួសស្រាល និងអ្នកបើកបរម៉ូតូ បង្កហេតុដួលបែកមុខបែកមាត់។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី ៣ មេសា ២០១៣ នៅចំណុចផ្លូវលេខ១៨២ កែងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ក្រោយពេលកើតហេតុមាននារីមួយ ក្រុមជិះរ៉ឺម៉កម៉ូតូមកដល់ស្គាស់ជនរងគ្រោះ ដែលជិះម៉ូតូបុកគេរបួសបែកមុខ បែកមាត់នោះ ក៏ លើកដាក់រ៉ឺម៉កម៉ូតូយកទៅព្យាបាលរបួស ចំណែកបុរសជិះម៉ូតូរងរបួសស្រាល បានលើកនារីរងរបួសធ្ងន់ដាក់តាក់ស៊ីទៅព្យាបាល ដោយបន្សល់ទុកម៉ូតូពីរគ្រឿងនៅកន្លែងកើតហេតុត្រូវសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក រង់ ចាំធ្វើការដោះស្រាយបន្តទៀត ៕




បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
Next PostNewer Post Previous PostOlder Post Home

About