រយៈពេល១០ឆ្នាំមកហើយដែលសាកសពប្រវែង៦អីុងត្រូវគេរកឃើញជាលើកដំបូង ហើយសង្ស័យជាមនុស្សពិភពផ្កាយ ។
សាក សពតូចបំផុតដែលមានលក្ខណៈស្រដៀងមនុស្សត្រូវបានគេស្គាល់ថា Atacama Humanoid ហើយមានឈ្មោះហៅក្រៅថាAtaនេះរកឃើញនៅលើវាលខ្សាច់Atacamaប្រទេស ស៊ីលីកាលពី១០ឆ្នាំមុន ។ គេឆ្ងល់យ៉ាងខ្លាំងពីប្រភពកំណើតនៃសាកសពមនុស្សតូចល្អិតនេះ ។

មានមតិជាច្រើនបានសន្និដ្ឋានថាសាកសពនេះគឺ ជាទារកដែលត្រូវគេរំលូត ឬសត្វស្វា ឬអាចជាមនុស្សភពផ្សេងធ្លាក់មកលើផែនដី។យោងតាមកាសែតក្នុងស្រុក របស់ស៊ីលីឱ្យដឹងថា បុរសឈ្មោះOscar Munozបានប្រទះឃើញសាកសពនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៣នៅពេលលោកកំពុងរុករកវត្ថុមានតម្លៃសម័យបុរាណនៅទី ក្រុង LaNoriaដែលជាទីក្រុងខ្មោចនៅលើវាលខ្សាច់ Atacama ។
នៅជិតព្រះវិហារដែលគេបោះបង់ចោលមួយ លោក Munozបានរកឃើញក្រណាត់ពណ៌សផ្ទុកដោយគ្រោងឆ្អឹងប្រវែងមិនលើសពី ១៥សង្ទីម៉ែត្រ ។ សាកសពមានធ្មេញរឹង ក្បាលប៉ោងធំ ដងខ្លួនបែកស្រកា និងសម្បុរប្រផេះ ។ ខុសពីមនុស្សវាមានឆ្អឹងជំនីរ៩ ។
នៅក្នុងឯកសារថ្មីបង្ហាញថា គំរូDNAដែលយកចេញពីខួរឆ្អឹង ហើយវិភាគដោយសាកលវិទ្យាល័យអាមេរិកបានសន្និដ្ឋានថា វាជាការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍មួយនៃមនុស្សប្រុសដែល នៅរស់រានមានជីវិតក្រោយកំណើតសម្រាប់អាយុចន្លោះ៦ទៅ៨ ឆ្នាំ ។

ឮលោកGarry Nolanនាយកជីវវិទ្យាកោសិកាមេនៃសាកលវិទ្យាល័យស្ទែនហ្វដសហរដ្ឋ អាមេរិកថ្លែងថា «ខ្ញុំអាចនិយាយដោយប្រាកដប្រជាថា សពនោះមិនមែនជាសត្វស្វាទេ វាជាមនុស្ស គឺវាដូចមនុស្សជាងដូចស្វា ។ វារស់នៅដល់អាយុ៦ទៅ៨ឆ្នាំ ៕ប្រភពពីកោះសន្តិភាព