រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញបានធ្វើការអប់រំដល់ក្រុមស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីមិនទាន់រៀបការក្តី ឲ្យយល់ដឹងអំពីគុណប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ ដែលអាចជួយឲ្យកូនមានសុខភាពល្អ និងជួយឲ្យម្តាយចៀសផុតពីជំងឺជាច្រើនមុខផងដែរ។
ក្នុងកិច្ចប្រជុំស្តីពីផលប្រយោជន៍នៃការបំបៅទឹកដោះម្តាយ និងវិធីសាស្ត្រកែខៃបញ្ហាអំឡុងពេលបំបៅដោះ វេជ្ជបណ្ឌិតជំនាញផ្នែកកុមារ លោកហុង សុខឃៀង មានប្រសាសន៍ថា ម្តាយគ្រប់រូបគួរតែបំបៅកូននឹងទឹកដោះម្តាយសុទ្ធ ព្រោះទឹកដោះម្តាយអាចការពារជំងឺមួយចំនួន កុំឲ្យកើតមានលើទារក ហើយម្តាយក៏ទទួលបានផលប្រយោជន៍ ស្របពេលដែលបំបៅដោះកូនដែរ។
លោក ហុង សុខឃៀង បង្ហាញលទ្ធផលនៃការស្រាវជ្រាវថា កុមារបៅដោះម្តាយមានប្រាជ្ញាវាងវៃ ស្ថានភាពផ្លូវចិត្តល្អ និងមានការចងចាំខ្ពស់។ ចំណែកម្តាយវិញកាត់បន្ថយជំងឺពុកឆ្អឹង ជំងឺមហារីកស្បូន ជំងឺបេះដូង ធ្វើឲ្យស្ត្រីមានកូនរង្វើល។ ការសិក្សាក៏បានរកឃើញថា ស្ត្រីដែលមិនបានបំបៅកូនដោយទឹកដោះខ្លួនឯងផ្ទាល់ មានអាត្រាគ្រោះថ្នាក់ជំងឺមហារីកស្បូនច្រើនជាងស្ត្រីដែលបាន បំបៅកូនដោយទឹកដោះខ្លួនឯង៕
