មាន​ជម្លោះ​ក្នុង​គ្រួសារ​ព្យាយាម​ធ្វើអត្តឃាត ដោយ​ផឹក​ថ្នាំពុល​និង​ចងក រហូត​បានសម្រេច​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​យក​ខ្សែ​អង្រឹង ចងក​ភ្ជាប់​ទៅ នឹង​ក្រវិល​ដែក​ពិតាន​ឡៅតឿ​ចងក​សម្លាប់ខ្លួន ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ខែមីនាឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កា​ត​កកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង​និង​ក្រុមគ្រួសារ ហើយ​នគរបាល​មូលដ្ឋាន​បាន ចុះទៅពិនិត្យ សាកសព​ឃើញថា ជនរងគ្រោះ​មិន​ត្រឹមតែ​ចង​កង សម្លាប់ខ្លួន​នោះទេ គឺ​ថែមទាំង​ផឹកថ្នាំ​ពុល​ថែម​ទៀតផង​។

​ជនរងគ្រោះ​មានឈ្មោះ ពៅ ផល្លា ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​យោធា នៅ​ខេត្តកំពង់ស្ពឺ និង​ជួល​ធុងបាស់ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ  និង​មាន​ប្រពន្ធ ឈ្មោះ យ៉ា​ត ពិសី អាយុ​ជាង​៤០​ឆ្នាំ ជា​មេផ្ទះ រស់នៅ​ជាមួយគ្នា​។ ប្រពន្ធ​ជនរងគ្រោះ​បាន ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ មកហើយ​ជនរងគ្រោះ​ចេះតែ​និយាយ ពី​បញ្ហា​ចង់​សម្លាប់ខ្លួន ហើយ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​ជនរងគ្រោះ បាន​សុំ​ម៉ូតូ​ពី​ប្រពន្ធ ដើម្បី​ទៅធ្វើ​អត្តឃាត​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ ប៉ុន្តែ​ប្រពន្ធ​មិន​ឲ្យ លុះ​ដល់ពេល​កើតហេតុ​ជនរងគ្រោះ បាន​ទៅ​ទិញ​ថ្នាំ ដើម្បី​ផឹក​សម្លាប់ខ្លួន ហើយ​ក្រុមគ្រួសារ​បានឃើញ​ទាន់​រួច ក៏​ដណ្តើម​យកទៅ​បោះចោល​។​
 
ពេលនោះ​ជនរងគ្រោះ​ក៏​ដើរទៅ​ទិញ​ថ្នាំ​ម្តងទៀត មកដល់​ផ្ទះ​ត្រូវ​ក្រុមគ្រួសារ ដណ្តើម​យកទៅ​បោះចោល​នៅលើ​ទូរ ហើយក៏​បាននាំគ្នា​ចេញមក​ខាងក្រៅ ផ្ទះ​អង្គុយលេង​បាន​បន្តិច ស្រាប់តែ​ឃើញ​អ្នកជិតខាង​ដើរ ចូលទៅ​មើល ហើយ​ពេលនោះ​សង្ស័យ ក៏បាន​ស្ទុះ​ទៅ​មើលឃើញថា ជនរងគ្រោះ​ចងក និង​ផឹកថ្នាំ​ស្លាប់​បាត់ទៅហើយ​។ អ្នកជិតខាង​បាន​និយាយថា ក្រុមគ្រួសារ​ជនរងគ្រោះ​តែងតែ មានទំនាស់​ពាក្យសំដី​ជា​រើ​យៗ ហើយ​ជនរងគ្រោះ​ចេះ តែ​ចង់​សម្លាប់ខ្លួន លុះ​មុនពេល កើតហេតុ​ជនរងគ្រោះ មាន​ទឹកមុខ​ខ្មៅ​រល​ខុសប្លែក​ពី​ធម្មតា ហាក់បីដូច​ជាមាន​វិបត្តិ​អ្វីមួយ​ធ្ងន់​ណាស់ ហើយ​បាន​ព្យាយាម​សម្លាប់ខ្លួន ម្តង​ហើយ​ម្តងទៀត រហូត​ធ្វើអត្តឃាត​បានសម្រេច ៕
Next PostNewer Post Previous PostOlder Post Home

About