បុរសម្នាក់ជាប់គុក ៩ខែ ដោយសារតែលួចកាត់ខោក្នុងស្រី្តម្នាក់

បុរសគ្មានការងារធ្វើម្នាក់ ត្រូវកាត់ទោសឲ្យជាប់គុក រយៈពេល ៩ខែ កាលពីថ្ងៃព្រហស្បត្តិ៏ ទី២៨ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ ដោយសារតែគាត់ បានលួចកាត់ខោក្នុងស្រី្តម្នាក់ ដើម្បីចង់ឃើញគូទរបស់នាង។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសគ្មានការងារធ្វើម្នាក់នោះ មានឈ្មោះថា Rostam Salim អាយុ ៤២ឆ្នាំ បានឈរអែនអននៅលើផ្លូវ Hougang ក្នុងតំបន់ Hougang ប្រទេសសឹង្ហបុរី ពេលនោះគាត់ក៏បានឃើញស្រ្តីម្នាក់ កំពុងគេងនៅលើកៅអី ដោយស្រ្តីនោះបានស្លៀកសំពត់វែង និងអាវពណ៌ខ្មៅ ចំនែកឯបុរសជាមិត្តភក្តិនាង ក៏បានគេងនៅលើកៅអីក្បែរនោះផងដែរ។ បន្ទាប់មកបុរសឈ្មោះ Rostam Salim ក៏បានចូលទៅបើកសំពត់ និងទាញខោក្នុងស្រ្តីនោះចុះក្រោម ហើយក៏បានយកកូនកាំបិត មកកាត់ខោក្នុងនាងតែម្តង ដើម្បីចង់ឃើញគូទរបស់នាង។
យ៉ាងណាម៉ិញ បន្ទាប់ពីស្រ្តីនោះភ្ញាក់ដឹងខ្លួន បុរសឈ្មោះ Rostam Salim បានយកទូរស័ព្ទដៃរបស់នាង និងព្យាយាមរត់គេច ប៉ុន្តែត្រូវបុរសជាមិត្តភក្តិនាង ចាប់បុរសនោះបាន និងបានទូរស័ព្ទប្តឹងប៉ូលីសតែម្តង។
Next PostNewer Post Previous PostOlder Post Home

About