សង្ឃ​ស្ទាវផឹក​ស្រវឹង​វាយ​ម្ចាស់​ផ្ទះ​រង​របួស​ បែក​ការណ៍​ត្រូវ​ចាប់​ផ្សឹក

ខេត្ត​កំពង់​ឆ្នាំង​ ៖ សង្ឃ​មួយ​អង្គ​ដែល​បួស​ក្នុង​វត្ត​អម្ព​រ​វ័ន្ត​​ ក្នុង​ឃុំ​កំពង់​ហៅ ស្រុក​កំពង់​លែង ត្រូវ​បាន​ចាប់​ផ្សឹក​ដោយ​គណៈ​កម្មការ​អាចារ្យ​វត្ត​​ បន្ទាប់​ពី​លួច​ផឹក​ស្រា ហើយ​​បាន​វាយ​ម្ចាស់​ផ្ទះ​២​នាក់​ប្តី​ប្រពន្ធ​បណ្តាល​​ឱ្យ​រង​របួស​​​ កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៩ មីនា ២០១៣ នៅ​ភូមិ​កំពង់​ហៅ ឃុំ​កំពង់​ហៅ​ ។ ក្រោយ​​ពី​ចាប់​ផ្សឹក​អន្ទិត​រូប​នេះ​ ​និង​បក្ស​ពួក​ម្នាក់​ទៀត​ត្រូវ​បាន​​​ប្រគល់​ឱ្យ​ប៉ូលិស​ស្រុក​កំពង់​លែង​ ផង​ដែរ​ ។ ​​
តាម​រយៈមន្ត្រី​ប៉ូលិស​​ស្រុក​កំពង់​លែង​បាន​ឱ្យ​ដឹង​ ​ថា អន្ទិត​សក់​ខ្លី​រូប​នេះ​ឈ្មោះ​ព្រិន ចាន​់រ៉ា អាយុ​១៨​ឆ្នាំ និង​បក្ស​ពួក​ម្នាក់​ទៀត​ឈ្មោះ សៅ ចំរើន អាយុ​១៨​ឆ្នាំ​ ទាំង​២​នាក់​រស់​នៅ​ភូមិ​កំពង់​ហៅ​ ។ នៅ​យប់​ថ្ងៃ​កើត​ហេតុ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​លួច​​​ផឹក​ស្រា​ក្នុង​វត្ត​ អស់​៣​ដប លុះ​យប់​ជ្រៅ​ក៏​កាន់ដប​ស្រា​ចំនួន​៣​ដប​​ទៀត​ទៅ​ផឹក​​នៅ​ផ្ទះ​ឈ្មោះ​សេក សុំ និង​ឈ្មោះ​យឹម ឡន ជា​ប្តី​ប្រពន្ធ​៕

Next PostNewer Post Previous PostOlder Post Home

About