នៅ​បារាំង WP 8 វាយលុក​ខ្លាំង​សម្បើម​ណាស់

ប្រិយមិត្ត​ពិត​ជា​ស្គាល់​​ប្រព័ន្ធ​​ប្រតិបត្តិការ Window Phone 8 ពីព្រោះ ​វា​ជា​ប្រព័ន្ធ​ដែល​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ដំណើរការ​ណ៍​កាល​ពី​អំឡុង​ខែ តុលា​ ឆ្នាំ​២០១២។ បច្ចុប្បន្ន​ OS ថ្មី​នេះ​ ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​​​ និង​ចរាចរ​យ៉ាង​គគ្រឹកគគ្រេង​នៅ​​តាម​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក។ តើ​ប្រិយមិត្ត​​ដឹង​ទេ​ថា ប្រព័ន្ធ​ប្រតិបត្តិការថ្មី​ថ្មោង​មួយ​នេះ ​ពេញ​និយម​​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​ណា​ខ្លះ? ហើយ​កម្ពុជា​មាន​សន្ទុះអ្នក​​គាំទ្រ​យ៉ាង​ណា​ដែរ?
ប្រទេស ​ដែល​ប្រព័ន្ធ​ក្មេង​ខ្ចី​​នេះ បាន​វាយ​លុក​ខ្លាំង​ជាង​គេ​នោះ​គឺ ប្រទេស​បារាំង, សហរដ្ឋអាមេរិក, សិង្ហបុរី, ហុងកុង និង​អូស្ត្រាលី​​ជា​ដើម។ ក្នុង​ប្រទេស​បារាំង​មាន​អ្នក​ប្រើប្រាស់​​ចំនួន ៧០ ភាគរយ ដណ្ដើម​បាន​ចំណែក​ទីផ្សារ​ច្រើន​ជាង​គេ។ លេខ ២បាន​ទៅ​លើ អាមេរិក​មាន​ចំណែក​ទីផ្សារ​ជាង ៦០ភាគរយ និង​លេខ ៣ បាន​ទៅ​លើ សិង្ហបុរី ក្ដាប់​ចំណែក​ទីផ្សារ​បាន ជាង ៦០ ភាគរយ ប៉ុន្តែ​តិច​ជាង អាមេរិក។ នេះ​បើ​យោង​តាម​គេហទំព័រ Wpcentral ថ្មីៗ​​នេះ។
ព័ត៌ខៀវ​តំណាង​ឱ្យ Window Phone 8
​តើ​អ្នក​ដឹង​អត់​ថា WP8 មាន​តាំង​ពី​ពេល​ណា​មក?  WP8 ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ទី ២ របស់ Window Phone ដែល​បង្កើត​ឡើង​ដោយ Microsoft។ វា​​បាន​ដំណើរការ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី ២៩ តុលា ២០១២។ មក​ដល់​សព្វ​ថ្ងៃ OS នេះ​ បាន​ដំណើរការ​លើ​ទីផ្សារ​​ប្រទេស​សំខាន់ៗ​ដូច​ជា បារាំង, សហរដ្ឋអាមេរិក, សិង្ហបុរី, ហុងកុង និង​អូស្ត្រាលី, អង់គ្លេស, ស្វីស, អាល្លឺម៉ង់, អូទ្រីស, បែលហ្ស៊ិក, កាណាដា, នូវែលហ្សេឡង់, ឥណ្ឌា, អៀរឡង់, អ៊ីតាលី, អេស្ប៉ាញ និង​ម៉ិកស៊ីកូ​ជា​ដើម។ ក្នុង​ចំណោម​ប្រទេស​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ បារាំង​ជា​ប្រទេស​ដែល​​មាន​អ្នក​ប្រើ WP8 ច្រើន​ជាង​គេ​លើ​ពិភពលោក។
Next PostNewer Post Previous PostOlder Post Home

About