១. អ្វីៗសុទ្ធតែអស្ចារ្យ និងស្រស់ស្អាត៖ ពេលដែលអ្នកចាប់ផ្ដើមលួចស្រឡាញ់គេ អ្នកនឹងមើលទៅគេឃើញតែអ្វីដែលល្អៗ។ កាន់តែសម្លឹង កាន់តែឃើញគេល្អ គេស្អាត គ្មានអ្នកណាអាចល្អដូចគេបានឡើយ។
២. ចេះតែនឹកឃើញគេ៖ បើកភ្នែកមិនទាន់ ចាប់ផ្ដើមនឹកដល់គេមុនគេបង្អស់ ទោះបីឃើញមុខគ្នារាល់ថ្ងៃ ក៏អ្នកមានអារម្មណ៍ថា ចង់ឲ្យឆាប់ភ្លឺ នឹងអាលបានទៅជួបមុខគេ បើមិនអញ្ចឹងអ្នកប្រហែលមិនអាចធ្វើការអ្វីបានឡើយ។
៣. ភ្លេចគិតពីខ្លួនឯង៖ អ្នករវល់តែខ្វល់ពីការលំបាករបស់គេ ទោះបីគេមិនបានសុំឲ្យជួយក៏អ្នកឈឺឆ្អាល ទោះបីគេស្ដីឲ្យ ក៏មិនខ្វល់។ ឈឺឆ្អាលជាមួយគេ រហូតភ្លេចគិតពីការលំបាកខ្លួនឯង។
៤. មានអារម្មណ៍ភ័យពេលជួបមុខគេ៖ ស្ទើរតែគ្រប់ពេលតែងតែចង់ជួបមុខគេ តែពេលបានជួបមុខគេបែរជាមានអារម្មណ៍ភ័យៗ ដូចចង់ហោះម៉េចមិនដឹង។ ទោះជាយ៉ាងណា បើមិនបានជួបមុខគេ ប្រហែលញ៉ាំបាយមិនចូល។
៦. សំឡេងគេពីរោះដូចសារិកា៖ រាល់ពេលបានស្ដាប់គេនិយាយ ដូចបានស្ដាប់ចម្រៀងមួយបទអីចឹង។ អ្នកពេញចិត្តនឹងស្ដាប់គ្រប់រឿងដែលគេនិយាយ ទោះវែងប៉ុណ្ណាក៏ដោយ។
៧. អួតប្រាប់ពិភពលោកថាគេល្អ៖ ពេលអ្នកលួចស្រឡាញ់នរណាម្នាក់ អ្នកនឹងនិយាយពីគេម្នាក់នោះប្រាប់អ្នកដទៃឲ្យស្គាល់ និងដឹងពីចំណុចល្អៗរបស់គេឲ្យបានច្រើន។
៨. ដេករមួលលើគ្រែ៖ ពេលមិនទាន់ចេះស្រឡាញ់គេ គ្រែរបស់អ្នកដូចកំណាត់ឈើមួយដុំ តែដល់ពេលចេះលួចស្រឡាញ់គេភ្លាម ចាប់ផ្ដើមចេះអង្អែលគ្រែ ភួយ ហើយគិតថាមិនដឹងមានក្តីសុខយ៉ាងណាទេ បើបានគេមកគេងលើគ្រែជាមួយគ្នា។
៩. ភ្លេចពីការឈឺចាប់ជាមួយសង្សារចាស់៖ បើអ្នកដែលធ្លាប់មានការបែកបាក់ជាមួយសង្សារ ហើយតែងតែនឹកឃើញពីការឈឺចាប់ទាំងនោះ តែបែរជាឥឡូវស្ទើរតែភ្លេចមុខសង្សារចាស់ និងទង្វើរបស់គេមកលើអ្នកនោះ មានន័យថាពេលនេះអ្នកបានមើលឃើញអ្នកថ្មីមកជំនួសក្នុងបេះដូង របស់អ្នកហើយ។
១០. ចូលចិត្តស្ដាប់បទចម្រៀងបែបស្នេហា៖ តាំងពីមានអារម្មណ៍លួចស្រឡាញ់គេមក ចូលចិត្តតែស្ដាប់បទចម្រៀងណាដែលមានលក្ខណៈមនោសញ្ចេតនា ស្នេហាផ្អែមល្ហែម។ ពេលខ្លះ ពេលឮបទណាមានលំនាំស្រដៀងនឹងរឿងខ្លួនឯងនោះ កាន់តែចូលចិត្តស្ដាប់បទនោះ ម្ង៉ៃរាប់សិបដង។
ត្រឹមតែ១០ ចំណុច អាចឲ្យអ្នកដឹងពីអារម្មណ៍របស់អ្នកចំពោះគេបានដោយងាយស្រួល។ អីចឹងកុំនៅសង្ស័យចំពោះអារម្មណ៍ខ្លួនឯងទៀតធ្វើអី ពិនិត្យមើលដោយផ្ទាល់ទៅមើល៍ថា អ្នកមានប៉ុន្មានចំណុចក្នុងចំណោមចំណុចខាងលើ?ប្រភព៖ Lovepanky