ភ្នំពេញ៖ ថ្មីៗនេះមានលេចធ្លាយព័ត៌មានមកថា អតីតតារាចម្រៀងធ្លាប់ល្បីឈ្មោះ គួរសមប្រចាំផលិតកម្មរ៉ុក កញ្ញា ខៀវ ដាឡិច មានបុរសមា្នក់ ដែលគេដឹងថាជាអ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើន កំពុងតាមទាក់ទងលួងលោម យកចិត្តដើម្បីបានបេះដូងនាង យកទៅថែរក្សាជាគូអនាគត់។ បន្ទាប់ពីបានទទួលព័ត៌មាននេះ ខៀវ ដាឡិច បានចេញមុខ ទទួលស្គាល់ថា ពិតជាមានមែន។
ប្រភពពីអ្នកដែលនៅក្បែរតារាស្រីរូបនេះ បានបង្ហើបប្រាប់មុននេះឱ្យដឹងថា បុរសដែលកំពុងព្យាយាមតាមស្រលាញ់ ខៀវ ដាឡិច ម្នាក់នោះមានវ័យប្រហែលជា៤០ ឆ្នាំ ហើយជាអ្នកមានទ្រព្យស្តុកនៅស្រុកខ្មែរ។ បុរសម្នាក់នេះមានបំណងរៀបការជាមួយ ដាឡិច ស្របតាមច្បាប់ប្រពៃណីទៀតផង។
ផ្តល់សំម្ភាសន៍ជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទនារសៀលថ្ងៃទី១០ មេសា ឆ្នាំ២០១៣នេះ តារាស្រីនិយម ភាពសិចស៊ីបង្ហាញដើមទ្រូង ដ៏ទ្រលុកទ្រលន់ កញ្ញា ខៀវ ដាឡិច បាន ប្រាប់ឱ្យបានដឹងថា “វាមានពិតមែន តែខ្ញុំមិនទាន់សម្រេចចិត្តទទួលយកទេ”។
ចំពោះមូលហេតុដែលនាំឱ្យ ស្រីស្រស់ ខៀវ ដាឡិច មិនទាន់ឆ្លើយទទួលយក ស្នេហ៍ពីបុរសម្នាក់នោះត្រូវបាននាងបញ្ជាក់ប្រាប់ថា ធ្វើអ្វីក៏ដោយយើងត្រូវតែ ពិចារណាមើលឱ្យបានច្បាស់ ជាមុនសិនទើបអាច សម្រេចថាយ៉ាងណានោះ។ ម្យ៉ាងទៀតត្រូវរង់ចាំការមើលពី ចិត្តគ្នាទៅវិញទៅមក ឱ្យបានយូជាងនេះ។
ដាឡិច បាននិយាយបន្តថា នាង និង បុរសម្នាក់នោះ ស្គាល់គ្នាទើបតែបានរយៈពេលប្រហែលជាកន្លះឆ្នាំនោះទេ ហើយបុរសម្នាក់នោះពិតជា មានវ័យប្រហែលជា៤០ ឆ្នាំដូចជាការនិយាយរបស់គេមែន។
គូររម្លឹកថា ខៀវ ដាឡិច មុននេះគឺជាអតីតតារាចម្រៀងស្រីមួយដួង ដែលធ្លាប់មានកេរ្តិ៍ឈ្មោះលេចធ្លោរប្រចាំផលិតកម្មរ៉ុក ប៉ុន្តែក្រោយមកប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះរបស់នាងហាក់មានភាពស្ងប់ស្ងាត់ទៅវិញ នៅពេលដែលផលិតកម្មរ៉ុក ត្រូវបានផ្អាកចេញបទចម្រៀង និង ត្រូវបានបិទទ្វារនោះ។ ការបាត់មុខ នៅឆ្ងាយពីសិល្បៈអស់មួយរយៈពេល មកនោះទើបធ្វើ ឱ្យតារាស្រីរូបនេះ ងើបស្រវេស្រវ៉ា ដើររកទ្រនំថ្មីដើម្បីជ្រកកោន ដោយបានចូលខ្លួនជាថ្មីមកនៅជាមួយ ផលិតកម្មប៊ីមែន រហូតដល់ពេលសព្វថ្ងៃនេះ៕

ប្រភព Lookingtoday