ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សុខ ពិសី បានធ្វើដំណើរមកពី ច្រៀងនៅឯខេត្ត បន្ទាយមានជ័យ ហើយត្រឡប់មកភ្នំពេញ យ៉ាងតក់ក្រហល់ ដើម្បីមកច្រៀងក្នុង កម្មវិធីពីរផ្សេងទៀត ដែលមួយជាកម្មវិធីថតទុក និងមួយទៀតជា ការប្រគំតន្រ្តីរបស់ ទូរស័ព្ទ Nokia នៅកោះពេជ្រ ។ ទោះជាទើបត្រឡប់មកពី ខេត្តបន្ទាយមានជ័យ មានភាពនឿយហត់យ៉ាងណា ក៏ សុខ ពិសី នៅតែរំលេច សម្រស់ស្រស់សោភា សមជាតារាចម្រៀង ដែលមានសំឡេងល្អ នឹងរូបសម្បត្តិ ស្រស់ស្អាតដាច់គេមែន ។
សុខ ពិសី មានទម្លាប់មិនដែលទៅណា មកណាម្នាក់ឯងទេ ជាក់ស្ដែងក្នុងកម្មវិធីថតទុកនោះ នាងបាននាំបងស្រីម្នាក់ ដើម្បីជួយចាក់ភ្លេង រៀបចំសម្លៀកបំពាក់ ព្រមទាំងម្ដាយមីង និងក្មួយនាងទៀតផង ពោលមិនចំឡែកចិត្តទេ ដោយសារនេះ ជាទម្លាប់របស់នាងទៅហើយ ។ វត្តមាន សុខ ពិសី ក្នុងកម្មវិធី ថតទុកនោះ បានធ្វើឲ្យ រំជើបរំជួលពីសំណាក់ អ្នកចូលរួមទស្សនាផ្ទាល់ ពិសេស ទោះជាស្ថានីយទូរទស្សន៍នោះ មិនសូវល្បី ក៏នាងមិនរើសអើងកម្មវិធីដែរ ធ្វើឲ្យអ្នករៀបចំកម្មវិធី ញញឹមបិទមាត់មិនជិតទេ ។
កម្មវិធីដំណើរការដោយរលូន នឹងបញ្ចប់ដោយភាពជោគជ័យបំផុត នៅម៉ោងប្រហែល៥ល្ងាច នាងក៏បានជំរាបលា អ្នករៀបចំកម្មវិធី ក៏ដូចជាក្រុមការងារទាំងអស់ ព្រោះនេះជាសុជីវធម៌របស់នាង ។ ស្រាប់តែម៉ោង៦ ល្ងាច មានការឆោឡោឡើង ដោយសារ សុខ ពិសី បានបាត់ទូរស័ព្ទដៃ ម៉ាក iPhone 4s របស់នាង ហើយនាង មិនដឹងជាច្រឡំដៃ ដាក់នៅទីណា ឬមានអ្នកណាលួចនោះទេ ។ ប្រភពពីស្ថានីយទូរទស្សន៍មួយ បានរៀបរាប់ថា ពេលចាកចេញភ្លាម នាងមិនទាន់ផ្អើល ឆោឡោទេ ទាល់តែល្ងាចបន្តិច បានដឹងថា បាត់ទូរស័ព្ទដៃ នាងមិនស្ដាយទូរស័ព្ទទេ អ្វីដែលសំខាន់ គឺនាងស្ដាយឯកសារ និងរូបថតជាច្រើន នៅក្នុងទូរស័ព្ទនោះ ។
ក្នុងការប្រគំតន្រ្តី របស់ទូរស័ព្ទដៃ Nokia កាលពីល្ងាចថ្ងៃទី១០ ខែមេសា សុខ ពិសី មិនសូវជាសើច សប្បាយដូចមុនៗ ទេដោយសារនាង បានបាត់នូវទូរស័ព្ទដៃ ជាទីស្រលាញ់របស់នាង ។ ក្រុមការងារ សង្កេតឃើញថា តាមពិត សុខ ពិសី ពេលមកថតកម្មវិធី មិនបានទៅអង្គុយ ទីណាម្នាក់ឯងទេ នាងត្រូវបានតាមជាប់ ដោយសាច់ញាតិរបស់នាង សូម្បីតែទៅផ្លាស់ សម្លៀកបំពាក់ ក៏បងស្រីទៅតាមដែរ ហេតុអ្វីបានជាត្រូវភ្លេច ឬបាត់ទូរស័ព្ទទៅវិញ ?
នៅទីបំផុត នៅតែមិនអាចរកទូរស័ព្ទ ឃើញដដែល ធ្វើឲ្យស្រីស្អាត សុខ ពិសី ខកចិត្តយ៉ាងខ្លាំង និយាយមិនចេញ ។ ទោះជាយ៉ាងណា នាងនៅតែប្រឹងសម្ដែង ក្នុងការប្រគំតន្រ្តី ណូគា យ៉ាងរលូន ដែលគ្មានអ្នកណាម្នាក់ មើលដឹងថា សុខ ពិសីកំពុងតែ ពិបាកចិត្តរឿង បាត់ទូរស័ព្ទនោះទេ៕

ប្រភព Lookingtoday