អាការៈ ស្ងួត ទ្វារមាស បង្កការ ឈឺចាប់ ពេល រួមភេទ

ការស្ងួតទ្វារមាស គឺជាបញ្ហាឈឺចាប់មួយ ដែលអាចបង្កការប៉ះពាល់ដល់គុណភាពជីវិត និងសម្ព័ន្ធភាពផ្លូវភេទ ។ វាគឺ បញ្ហា តែងកើតមានចំពោះស្រ្ដី អស់រដូវ និងស្រ្ដី ស្ថិតក្នុងដំណាក់កាលក្រោយអស់រដូវ ។


អាការៈស្ងួតទ្វារមាស ធ្វើឱ្យស្រ្ដីឈឺចាប់ ក្នុងពេលរួមភេទ
 
ការស្ងួតទ្វារមាសនេះ កើតមានជាអតិបរមា ចំពោះស្រ្ដីក្រោយអស់រដូវ(ភាគច្រើនស្រ្ដី អាយុ៥១ឆ្នាំ ទៅ៦០ឆ្នាំ) ទោះ
ជាយ៉ាងណា បញ្ហានេះអាចកើតឡើងខ្ពស់ ចំពោះស្រ្ដី មុនពេលផ្ដើមអស់រដូវ ពោលគឺជិតដល់វ័យអស់រដូវ ។

អាការៈស្ងួតទ្វារមាស បង្កឱ្យមានការឈឺចាប់ពេលរួមភេទ បណ្ដាលមកពីការខ្វះទឹករំអិលធម្មជាតិរបស់ស្រ្ដីហូរចេញ
មក ។ ក្រពេញ Bartholin នៅត្រង់រន្ធទ្វារមាសរបស់ស្រ្ដី ផលិតចេញនូវជាតិសំណើម ជំនួយដល់ការរួមភេទ ឱ្យមាន
ភាពរអិល និងកាត់បន្ថយការឈឺចាប់ ។ ទឹករំអិលធម្មជាតិដែលផលិតចេញមកនៅត្រង់កស្បូនរបស់ស្រ្ដី ហូរមកសន្សឹម
តាមទ្វារមាស ធ្វើឱ្យទ្វារមាសទន់ និងសើម ។ ទឹកហូរចេញតាមទ្វារមាសមានសភាពពណ៌ស  ដោយសារអាស៊ីដធម្ម-
ជាតិ ។ លើសពីនេះទៅទៀត ទឹករំអិលរបស់ស្រ្ដី ក៏ជួយរក្សាទ្វារមាសឱ្យស្អាត ដោយការកំចាត់ចោលនូវកោសិកាខូច
ផងដែរ ។

អាការៈស្ងួតទ្វារមាស ក៏ធ្វើឱ្យងាយឆ្លងរោគ ដែលធ្វើឱ្យការរួមភេទ មិនបានសុខស្រូល និងទទួលអារម្មណ៍ឈឺចាប់ផង
ដែរ ។ ដោយសារអាស៊ីដធម្មជាតិនេះ ទ្វារមាសសើម ជួយការពារជំងឺឆ្លង ដោយការរក្សាឱ្យបរិវេណទ្វារមាសស្អាត និង
មានសុខភាពល្អ ។ ភាគច្រើនស្រ្ដីដែលមានអាការៈស្ងួតទ្វារមាស តែងទទួលអារម្មណ៍ឈឺចាប់ក្នុងកំឡុងពេលរួមភេទ ។

ស្រ្ដីភាគច្រើនអាចប្រឈមហ្នឹងអាការៈស្ងួតទ្វារមាស ដោយសារការខ្វះអារម្មណ៍ស្រើបស្រាល ។ ដូចច្នេះ បុរសៗគួរ
បង្កើនការស្ទាបបបោសអង្អែលស្រ្ដី ឱ្យបានយូរបន្ដិច មុនពេលអនុវត្ដន៍ការរួមភេទ ។ ម្យ៉ាងទៀតបញ្ហាប្រើឱសថ ក៏អាច
បណ្ដាលឱ្យស្រ្ដីមានអាការៈស្ងួតទ្វារមាសដែរ ដូចជាថ្នាំបំបាត់អាការៈគ្រុនក្ដៅ និងថ្នាំបំបាត់ទុក្ខព្រួយ ជាដើម ព្រោះ
ប្រភេទថ្នាំនេះ ធ្វើឱ្យភ្នាសរន្ធទ្វារមាស និងជាលិកាទ្វារមាសស្ងួត ។ ហេតុផល អាចបណ្ដាលមកពីកត្ដាខុសៗគ្នា ប៉ុន្ដែ
អាការៈស្ងួតទ្វារមាស គឺបណ្ដាលឱ្យមានការឈឺចាប់ពេលរួមភេទ ។

សូមមិត្ដស្រ្ដីគ្រប់រូបកុំចាត់ទុក អាការៈស្ងួតទ្វារមាសនេះ ជាបញ្ហាគួរអៀនខ្មាស់អី ផ្ទុយទៅវិញ វា គឺជាបញ្ហាដ៏សាមញ្ញ
តែងកើតមានចំពោះមិត្ដស្រ្ដី ក្រោយពេលអស់រដូវ ។ សូមមិត្ដស្រ្ដីពិភាក្សាជាមួយដៃគូរបស់ខ្លួនអំពីបញ្ហានេះ និងស្វែង
រកការព្យាបាលឱ្យអាការៈនេះជាសះស្បើយ ៕
Next PostNewer Post Previous PostOlder Post Home

About