ទាំងនេះគឺជាអាថ៌កំបាំងនៃស្រ្ដី ដែលបុរសគួរស្វែងយល់បន្ថែម ។ ចូរអាន នូវចំណុចកំពូលៗ ៥យ៉ាង ដែលស្រ្ដីប្រាថ្នា ចង់បានពេលប្រតិបត្ដិការរួមភេទ ជាមួយបុរស ។
ស្រ្ដីតែងតែប្រាថ្នាឱ្យដៃគូរបស់ខ្លួន ដឹងពីតម្រូវការក្នុងចិត្ដរបស់នាង ។
សេចក្ដីសុខ ។ ស្រ្ដីភាគច្រើន មានការមិនពេញចិត្ដ ក្រោយការរួមភេទ ដោយសារបុរសភ្លេចនូវចំណុចទាំងនេះ ។ ការរួម
ភេទ មិនសុទ្ធតែ ដំណើរការបានប្រសើរ ដោយការសម្រុកភ្លាមៗនោះទេ ហើយស្រ្ដីតែងតែប្រាថ្នាឱ្យដៃគូរបស់ខ្លួន ដឹងពី
តម្រូវការក្នុងចិត្ដរបស់នាង ហើយតម្រូវការនេះ អាចសម្រេចបាន ដោយការពិភាក្សាបង្កើតភាពស្និទ្ធស្នាល អំពីការរួម
ភេទ ។ អ្នកអាចគ្រាន់តែរកឱ្យឃើញនូវការរំភើបចិត្ដ និងចំណង់រួមភេទប្លែកៗ របស់នាង មុនពេលចាប់ផ្ដើមប្រតិបត្ដិ។
២. ស្ដ្រីចូលចិត្ដសកម្មភាពតបទៅវិញទៅមក ពេលប្រតិបត្ដិនៅលើគ្រែ ៖ ចូរធ្វើសកម្មភាពតបទៅវិញទៅមក ហើយចូរ
កុំគិតតែបំពេញអារម្មណ៍ខ្លួនឯង ពីព្រោះសកម្មភាពនៃការរួមភេទនេះ ទាក់ទិនទៅហ្នឹងមនុស្សពីរនាក់ ។ ហេតុដូច្នេះ
ចូរផ្ដោតការយកចិត្ដទុកដាក់ក្នុងការស្ទាបស្ទង់ ចលនារាងកាយ និងសញ្ញាបញ្ជាក់ពីតម្រូវការដ៏ប៉ិនប្រសព្វរបស់នាង ។
៣. ថ្នាក់ថ្នមកំពូលស្នេហ៍ស្រីរបស់អ្នកនៅលើគ្រែ ៖ ចូរប្រើរបៀបស្ទាបអង្អែលខ្នង និងជើងរបស់នាង មុនពេលរួមភេទ
ហើយអ្នកនឹងឃើញអារម្មណ៍ស្រៀវស្រើបរបស់នាងមិនខាន ។
៤. ស្រ្ដីពេញចិត្ដការជជែកគ្នា ពេលគេងលើគ្រែខ្លាំងណាស់ ៖ ហេតុដូច្នេះ ការគេចចេញក្រោយការរួមភេទ និងគេង
លង់លក់ គឺជាកំហុសឆ្គងមួយរបស់បុរស ។ ការជជែកគ្នាពីក្ដីស្នេហា រយៈពេល ៥នាទី ក្រោយការរួមភេទ នឹងធ្វើឱ្យ
នាងមានអារម្មណ៍ថា អ្នកខ្វល់ខ្វាយចំពោះសម្ព័ន្ធភាពផ្លូវភេទ ដែលអ្នកបានចែករំលែកជាមួយនាង ។
៥. ស្រ្ដីជាទូទៅពេញចិត្ដចំពោះភាពភ្ញាក់ផ្អើលណាស់ ៖ ហេតុអ្វី ក៏អ្នកមិនធ្វើឱ្យនាងមានអារម្មណ៍ភ្ញាក់ផ្អើលនៅលើ
គ្រែទៅ? ប្រសិនបើអ្នកមានវិធីធ្វើឱ្យនាងភ្ញាក់ផ្អើល ស្រ្ដីកំពូលស្នេហ៍របស់អ្នក នឹងសរសើរ និងស្រឡាញ់ការពិត
ដែលថា អ្នកកំពុងព្យាយាមធ្វើឱ្យសម្ព័ន្ធភាពរបស់អ្នកទាំងពីរ ប្រកបដោយសុភមង្គល ៕