វិធី ជួយឱ្យ មិត្ដស្រ្ដី ឈានដល់ ចំណុចកំពូល ក្នុងពេល រួមភេទ

ប្រសិនមិត្ដស្រ្ដីរងការពិបាក ពីបញ្ហាឈានដល់ចំណុចកំពូល វាអាចបណ្ដលមកពី ការភាន់ច្រឡំមួយចំនួន អំពីឥរិយាបថ ផ្លូវភេទ ។


ស្រ្ដីឈានដល់ចំណុចកំពូល
 
ខាងក្រោមនេះ គឺជាជំហានពីរយ៉ាង ដែលស្រ្ដីអាចបែងចែកឱ្យដាច់ពីគ្នា អំពីការរួមភេទរបស់ពួកគេ ៖

ផ្នែកទី១៖ ធ្វើសាច់ដុំឱ្យតឹងណែន
ប្រសិនបើអ្នកគិតថា អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ គឺការលាតសន្ធឹងជើង ដើម្បីសម្រាកឱ្យបានស្រួល នៅពេលរួមភេទ
ចូរដឹងថា អ្នកចាំត្រូវធ្វើឱ្យផ្នែកខាងក្រោមនៃរាងកាយរបស់អ្នកតឹងណែន ។ ប្រសិនបើអ្នកជួបប្រទះបញ្ហា ក្នុងការឈាន
ដល់ចំណុចកំពូលគ្រាដំបូងនៃការរួមភេទ​ គឺភាគច្រើន ដោយសារអ្នកមិនធ្លាប់ហាត់រៀន ត្បៀត ឬធ្វើឱ្យតឹង សាច់ដុំជើង
និងពោះ ។

ប្រសិនជាអ្នកប្រាថ្នាចង់ដឹងឱ្យជាក់ច្បាស់ ពីការធ្វើឱ្យសាច់ដុំតឹងបែបណា ចូរអ្នកផ្ដោតអារម្មណ៍របស់អ្នកទៅលើរាង
កាយ នៅពេលអ្នកមានអារម្មណ៍ស្រើបស្រាល ចំពោះការរួមភេទ ។ វាគឺជាអារម្មណ៍ដ៏សាមញ្ញមួយ ដែលត្រគាកផ្នែក
ខាងក្រោម មាននូវសាច់ដុំសកម្មបំផុត ហើយវាមានសភាពដូចដែលអ្នកប្រឹងត្បៀត ដើម្បីទប់ទឹកនោមរបស់អ្នកកុំឱ្យ
ហូរអញ្ចឹង ។ ការធ្វើសាច់ដុំឱ្យតឹង ឬត្បៀតសាច់ដុំ មានប្រសិទ្ធភាពក្នុងការបង្កើន លំហូរឈាម ទៅកាន់គ្រប់ផ្នែក នៃ
រាងកាយ រួមទាំង ទ្វារមាសផងដែរ ។ សភាពស្រើបស្រាលខ្លាំង គឺជាចំណុចចាប់ផ្ដើម នៃការឈានដល់ចំណុចកំពូល
មុនការជំនួយពីការរឹតត្បៀតសាច់ដុំ ។

 ផ្នែកទី២៖ រក្សាខួរក្បាលរបស់អ្នកឱ្យបានសម្រាក

ខួរក្បាលរបស់អ្នកគួរតែទាក់ទងតែទៅលើអារម្មណ៍នៃវិញ្ញាណរំភើប ស្រើបស្រាលប៉ុណ្ណោះ ។ ប្រសិនបើអ្នកមានការ
អំពល់ចិត្ដ ឬការគិតរបស់អ្នកផ្ដោតទៅលើរឿងផ្សេងក្រៅពីការរួមភេទ ដំណើរការនៃការឈានដល់ចំណុចកំពូលនឹង
ត្រូវបង្អាក់ ដោយផ្នែកនៃអារម្មណ៍ណាមួយ បើអ្នកនៅត្រង់ពាក់កណ្ដាលផ្លូវនៃការឈានដល់ចំណុចកំពូល ។

វិធីដ៏ប្រសើរមួយនៃការផ្ដោតអារម្មណ៍ ដើម្បីឈានដល់ចំណុចកំពូល គឺការស្រមៃចំពោះផ្ទាំងក្រដាស ដោយសរសេរ
មួយឃ្លា ដែលមានប្រសិទ្ធភាព ក្នុងការបង្កើនភាពស្រើបស្រាលដូចជាពាក្យថា « ខ្ញុំនឹងឆ្លងកាត់ពេលវេលានេះ ឱ្យ
បាន »។

បញ្ហាដែលបង្អាក់ការឈានដល់ចំណុចកំពូលរបស់ស្រ្ដី
ការរួមភេទពិត ជាមិនធ្វើឱ្យបុរសស្រ្ដីទទួលបាននូវអារម្មណ៍ស្រណុកសុខស្រួលទេ ប្រសិនបើមិនមានការឈានដល់
ចំណុចកំពូលទេនោះ ។ ហេតុផលបង្កឱ្យមានឧបសគ្គ ក្នុងការឈានដល់ចំណុចកំពូល គឺបណ្ដាលមកពីកត្ដាផ្លូវចិត្ដ
និងរាងកាយ ដូចជា ៖

·         បញ្ហាសម្ព័ន្ធភាព
·         ការធុញទ្រាន់ចំពោះការរួមភេទ
·         សេចក្ដីអៀនខ្មាស ចំពោះការរួមភេទ
·         ការរងនូវការឈឺចាប់ផ្នែករាងកាយ និងអារម្មណ៍ ដូចជាការទទួលរងនូវការរំលោភបំពានផ្លូវភេទ ឬចាប់រំលោភ។
·         បញ្ហាវេជ្ជសាស្រ្ដ ដែលជះឥទ្ធិពលមិនល្អដល់អ័កម៉ូន និងសរសៃប្រសាទ
·         ផលប៉ះពាល់ នៃឱសថ ដូចជាថ្នាំបំបាត់ទុក្ខព្រួយជាដើម
·         ខ្វះការអប់រំផ្លូវភេទអំពីការឈានដល់ចំណុចកំពូល និងមិនយល់ដឹងពីវិធីណាល្អប្រសើរសម្រាប់ខ្លួនឯង ក្នុង
          ពេលរួមភេទ។

ចំពោះបញ្ហាទាំងអស់នេះ អ្នកចាំបាច់ត្រូវទទួលការព្យាបាលឱ្យបានត្រឹមត្រូវ ។ អ្នកអាចសាកល្បងអនុវត្តនូវវិធីសាស្រ្ដ
ខាងលើ នៃការឈានដល់ចំណុចកំពូល ប្រសិនបើហេតុផលផ្លូវចិត្ដ ជាបញ្ហានៅពីក្រោយ ការឈានដល់ចំណុចកំពូល
នេះ ៕
Next PostNewer Post Previous PostOlder Post Home

About