គន្លឹះ ជីវិតសិច ចំពោះគូ ភរិយាស្វាមី ថ្មីថ្មោង

មភេទ លើកដំបូងក្រោយការរៀបការ អាចជាបទពិសោធន៍ប៉ះពាល់ផ្លូវចិត្ដ សម្រាប់មនុស្សភាគច្រើន ។ ខាងក្រោម នេះ គឺជាគន្លឹះ មួយចំនួន សម្រាប់គូភរិយាស្វាមីថ្មីថ្មោង យកទៅអនុវត្ដ ៖


គូភរិយា ស្វាមី រៀបការថ្មីថ្មោង
 
· ការរួមភេទ លើកដំបូងក្រោយការរៀបការ គឺជាពេលវេលាដ៏ស្និទ្ធស្នាលមួយ ស្របទៅតាមអ្វីដែលអ្នកទាំងពីរបាន
  សន្យាគ្នា ។ ហេតុដូច្នេះហើយ ពេលវេលានេះ គឺត្រូវបានមនុស្សហៅថា ពេលវេលាបង្កើតស្នេហា ជំនួសឱ្យការ
  ហៅថា ជាការរួមភេទ ។

· បទសន្ទនា ដ៏ស្និទ្ធស្នាល អាចជួយឱ្យអ្នកមានអារម្មណ៍សម្រាកសម្រាន្ដ នៅថ្ងៃនៃរាត្រីអាពាហ៍ពិពាហ៍របស់អ្នក។

· អ្នកត្រូវមានទំនុកចិត្ដលើខ្លួនឯង ហើយត្រូវធ្វើឱ្យភរិយារបស់អ្នក មានទំនុកចិត្ដលើខ្លួននាងផងដែរ ។ ចូរចងចាំថា
  ត្រូវងូតទឹក និងស្លៀកពាក់សម្លៀកបំពាក់រាត្រីដ៏ស្រស់ស្អាតរបស់អ្នក ។ គូភរិយាស្វាមីរួមភេទគ្រាដំបូង តែងឆ្លង
  កាត់ នូវអារម្មណ៍បែបថ្មី ដែលមិនធ្លាប់មានពីមុនមក ។ ចូរហាត់រៀនពីស្ថានភាពនៃការរួមភេទ ឱ្យបានល្អប្រសើរ
  ជំនួសឱ្យការប្រញាប់ប្រញាល់ ទៅអនុវត្ដន៍ការរួមភេទ ។ ប្រសិនបើអ្នក មានពេលវេលាស្និទ្ធស្នាលដ៏ប្រសើរ ជា
  មួយភរិយាថ្មីថ្មោងរបស់អ្នក អ្វីៗនឹងប្រព្រត្ដិទៅបានយ៉ាងរលូនទៅតាមក្រោយដែរ ។

· ត្រូវបបោសអង្អែល ភរិយារបស់អ្នកមុនពេលរួមភេទ ហើយត្រូវឱ្យប្រាកដថា ភរិយារបស់អ្នកមានភាពស្រើបស្រាល
  គ្រប់គ្រាន់ ដើម្បីទទួលការវាយលុករបស់អ្នក ។ គ្មានគូភរិយាស្វាមីណា ដែលចង់ទទួលនូវអារម្មណ៍ មិនសុខស្រួល
  ក្នុងកំឡុងពេលអនុវត្ដន៍ការរួមភេទនោះទេ ។

· ត្រូវឱ្យប្រាកដថា ភរិយារបស់អ្នកទទួលបានអារម្មណ៍សុខស្រួល ហើយរីករាយចំពោះពេលវេលានីមួយៗ ។ ចូរស្វែង
  យល់ពីចលនារាងកាយរបស់នាង ។ ស្រ្ដីភាគច្រើនត្រូវប្រើពេលយូរបន្ដិច ដើម្បីឈានដល់ចំណុចកំពូល ក្នុងកំឡុង
  ពេលរួមភេទ ។ ស្ថិតក្នុងស្ថានភាពបែបនេះ បុរសភាគច្រើនជួបការលំបាក ចំពោះការរួមភេទ លើកដំបូង ក្រោយ
  ការរៀបការ ។

· អ្នកទាំងពីរ បានផ្សាភ្ជាប់សម្ព័ន្ធភាព ជាមួយគ្នាសម្រាប់ពេលមួយជីវិតហើយ ហើយការរួមភេទបន្ដបន្ទាប់ទៀត គួរ
  តែជាវិថី ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ។

· ត្រូវធ្វើអារម្មណ៍ឱ្យស្រស់ស្រាយ មុនពេលរួមភេទគ្រាដំបូងក្រោយការរៀបការ ។ ការប្រញាប់ញាល់ក្នុងទង្វើអ្វីមួយ
  អាចធ្វើឱ្យបាត់បង់នូវអារម្មណ៍ពេញចិត្ដចំពោះគ្នាបាន ៕
Next PostNewer Post Previous PostOlder Post Home

About