អ្នកលក់ លៀសហាល ពេលកំពុង ដើរឆ្លងផ្លូវ ត្រូវរថយន្តទួរីស បុកបណ្តាលឲ្យ រងរបួសធ្ងន់

ភ្នំពេញ៖ បុរសអ្នកដើររុញរទេះ លក់លៀស ហាលម្នាក់ បានដួលសន្លប់នៅ នឹងកន្លែង កើតហេតុ ខណៈជនរងគ្រោះ រូបនេះពេលកំពុង ដើរឆ្លងផ្លូវ ហើយត្រូវរថយន្ត ប្រភេទទួរីស១២ កៅអីបុក កាលពីវេលាម៉ោង ៧៖១៥នាទី យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ នេះ ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខ៤ ទល់មុខបុរី សែនមនោរម្យ ក្នុងភូមិអង្គកែវ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍ ពីសាក្សីនៅនឹង កន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុ ខណៈជនរងគ្រោះ កំពុងដើរឆ្លងផ្លូវ ពីជើងទៅត្បូង ស្រាប់តែមានរថយន្ត ទួរីសមួយគ្រឿង ពណ៌ស្លែ បើកបរយ៉ាងលឿន ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបុក ជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ ដួលសន្លប់ រងរបួសធ្ងន់ភ្លាមៗ។
ក្រោយកើតហេតុ រថយន្តបង្ក មិនបានឈប់ នោះឡើយ ហើយបានបើករត់ រហូតដល់កន្លែង បញ្ជរបង់ប្រាក់កំបូល ទើបសមត្ថកិច្ច ចាប់បាននៅទី នោះតែម្តង។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះរូបនេះ មានឈ្មោះ អៀម អង់ អាយុ២៥ឆ្នាំ មុខរបរជាអ្នកដើរ លក់លៀសហាល មានស្រុកកំណើតនៅ ភូមិទន្លាប់ ឃុំទ្រាំងស្រុកទ្រាំង ខេត្តតាកែវ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន ក្រុមជួយសង្គ្រោះ និងក្រុមជួយសង្គ្រោះរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ ជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ កាល់ម៉ែតភ្លាមៗផងដែរ។
សូមបញ្ជាក់ថា ក្រុមជួយសង្គ្រោះ និងរថយន្ត ជួយសង្គ្រោះ តែងតែជួយដឹក ជនរងគ្រោះទៅកាន់ មន្ទីរពេទ្យនានា ដោយមិនប្រកាន់ថា ជនរងគ្រោះជាមនុស្សមាន ឫក្រីក្រនោះទេ ឲ្យតែជួយ គ្រោះថ្នាក់អ្វី មួយនោះ៕









ដោយ៖ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About