ឃាត់ខ្លួនជន សង្ស័យពីរនាក់ បន្ទាប់ពីធ្វើ សកម្មភាពលួចម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើ សកម្មភាពលួចម៉ូតូ របស់ជន រងគ្រោះដែលចតទុកនៅមុខផ្ទះ កាលពីវេលាម៉ោង ១៧និង៣០នាទីល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ នៅចំណុចខាងកើតរបង មន្ទីរពេទ្យ ព្រះកេតុមាលា ផ្លូវព្រះស៊ី សុវត្ថិក្នុងភូមិ១៣ សង្កាត់ ស្រះចកខណ្ឌដូនពេញ។
នគរបាលប៉ុស្តិ៍ស្រះចក បានអោយដឹងថា ក្រុមជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួននេះទី១. ឈ្មោះអៀ នី ភេទប្រុសអាយុ៤៦ឆ្នាំពុំមានមុខរបរ និងទីលំនៅពិតប្រាកដ ទី២.ឈ្មោះ ងួន ឡៃហេង ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះប៊ុត សារិយុទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ23 78 សង្កាត់ស្រះចកខណ្ឌដូនពេញ។
ក្រោយកើតហេតុ នគរបាល ត្រូវបាន ដកហូតវត្ថុតាង ម៉ូតូរបស់ជនរងគ្រោះមកវិញ ម៉ាកC110 ពណ៌ខ្មៅសេរី២០១២ ប្រើប៊ិចពាក់ស្លាកលេខ ភ្នំពេញ1BE-9 566 របស់ជន រងគ្រោះ និងម៉ូតូដែលពួកគេជិះមកធ្វើសកម្មភាព ម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅស៊េរី២០០៨ពាក់ស្លាកលេខភ្នំពេញ1Z- 09 26។
នគរបាលប៉ុស្តិ៍ស្រះចក បានបន្តទៀតថា នៅមុនពេលកើត ហេតុជន រងគ្រោះ បានជិះម៉ូតូរបស់ គាត់មកឈប់ចត នៅលើចិញ្ចើមផ្លូវខាងមុខកន្លែងលក់ដូរ ដោយ ភ្លេចដកសោ ចេញរួចដើរចូលទៅក្នុងបាត់លុះមួយសន្ទុះក្រោយមកស្រាប់តែមានជន ល្មើសម្នាក់ក្នុងចំណោមគ្នា២នាក់ បានមកលួចយក បញ្ឆេះជិះចេញក៏ ត្រូវបានអ្នកជិតខាង ឃើញទាន់ស្រែក ឆោឡោថា ចោរៗជនល្មើសភ័យស្លន់ស្លោ បើករត់ទៅបុកម៉ូតូកង់បីបណ្ដាលអោយដួលប្រកាច់ប្រកិនហើយរត់ទៅជិះ ម៉ូតូរបស់គ្នាគេដែលកំពុងឈប់ចាំនៅក្បែរនោះក៏ត្រូវបាន ប្រជាពលរដ្ឋជិតខាងដេញចាប់បានភ្លាមៗទាំង២នាក់រួចព្រួតគ្នាវាយបែក មុខមាត់រហូតទ្រមខ្លួន ទើបប្រគល់ជួនកំលាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចាត់ការតាមផ្លូវ ច្បាប់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការបន្ត ៕

ដោយ៖ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About