ភ្នំពេញ: យុវជន ២នាក់ បានជិះម៉ូតូទៅបុកទ្វាររថយន្តហាយឡែនឌ័រ បណ្តាលឲ្យក្រពិត។ អ្នកជិះម៉ូតូ ដួលសន្លប់បន្តិច ហើយដឹងខ្លួនវិញ បាននាំគ្នាទៅលត់ជង្គង់សំពះ អង្វរម្ចាស់រថយន្ត ព្រោះអត់មានប្រាក់សងទេ។ តែម្ចាស់រថយន្តមិនព្រម ក៏យកម៉ូតូទៅបញ្ចាំយកប្រាក់សងថ្លៃ រថយន្តខូចខាត ចំនួន ១៥០ដុល្លារ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១ និង ២០ នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ៣៤៨ កែង២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
សាក្សីបានឲ្យដឹងថា ម៉ូតូសេ ១២៥ ពណ៌ខ្មៅ ជិះគ្នា ២នាក់ តាមផ្លូវលេខ៣៤៨ ពីកើត ទៅលិច បើកលឿនពេកជ្រុលទៅបុកទ្វារក្រោយចំហៀង រថយន្ត ហាយឡែនឌ័រ ពណ៌កណ្តុរ ប្រមេះ បើកបរតាមផ្លូវលេខ២០៥ ពីត្បូងជើង បណ្តាលឲ្យដួលសន្លប់បន្តិចដឹងខ្លួនវិញ ដឹងថា ខ្លួនជាអ្នកខុស បានលត់ជង្គង់ សំពះអង្វរម្ចាស់រថយន្ត ថាពួកគេជាកម្មករបាញ់ថ្នាំមូស តាមសណ្ឋាគារ អត់មានប្រាក់សងថ្លៃរថយន្ត ដល់ទៅរាប់រយដុល្លារ នោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងរួចប្រាប់ថា បើសិនជាដោះស្រាយ មិនចេញនៅកន្លែងកើតហេតុ ក៏យករថយន្ត និងម៉ូតូ ទៅដោះស្រាយនៅខណ្ឌចំការមន ប៉ុន្តែភាគីទាំងពីរ មិនចង់ទៅធ្វើការដោះស្រាយនៅខណ្ឌ ខាងម្ចាស់រថយន្ត បានជូនយុវជនទាំង ២នាក់ ទៅបញ្ចាំម៉ូតូ យកប្រាក់ចំនួន ១៥០ ដុល្លារ សងថ្លៃខូចខាតរថយន្ត ដើម្បីបញ្ចប់រឿង៕

ប្រភព CEN