រាជធានីភ្នំពេញ ៖ មកទល់នឹងពេលនេះតារាចម្រៀង សុខ ស្រីនាង ហាក់ដូចជាមានអារម្មណ៍មិនជ្រះស្រឡះនៅឡើយ ក្រោយពេលដែលស្នេហាចាស់ជាមួយស្វាមីនាងគឺ លោក ស៊ីសុវត្ថិត្រូវ បែកបាក់ ទោះបីជាពេលនេះមានគេបញ្ជាក់ថា មានបុរសអ្នកមានទ្រព្យម្នាក់តាមស្អំបេះដូងឲ្យនាងក៏ដោយ។ បន្ថែមលើការពិបាកក្នុងការសម្រេចចិត្តលើការទទួលយកជីវិតស្នេហាថ្មី ក្រោយរាងចាល កាលកន្លងទៅថ្មីៗនេះគេបានដឹងថា សុខ ស្រីនាងកំពុងមានវិបត្តិក្នុងគ្រួសារព្រោះម្តាយនាងធ្លាក់ខ្លួនឈឺ និងត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមនោះ។
មិត្តភក្តិដ៏កៀកកិតរបស់ សុខ ស្រីនាង បានឲ្យដឹងថា ស្រីនាង ក៏បានពិចារណាចំពោះចំណងស្នេហ៍ថ្មីនេះផងដែរ ប៉ុន្តែអារម្មណ៍របស់នាងហាក់មិនជ្រះស្រឡះឡើយ ហើយក្រោយមកអារម្មណ៍នាងក៏ប្រែជាច្របូកច្របល់ដែលធ្វើឲ្យរូបនាង បានសម្រេចចិត្តរស់នៅតែម្នាក់ឯងសិន។ មិត្តភក្តិម្នាក់នោះបានបញ្ជាក់ថា សុខ ស្រីនាង មានភាពមិនជ្រះស្រឡះនេះគឺបណ្តាលមកពីស្រមោលស្នេហាមុន។នាងនៅតែ ខ្លាចជួបរឿងដូចគ្នានឹងស្នេហាជាមួយអតីតស្វាមីនាង គឺលោក ស៊ីសុវត្ថិ ប៉ុន្តែនាងនៅតែរាប់អានគ្នាធម្មតាជាមួយបុរសម្នាក់ដែលតាមស្រឡាញ់ នាង។
ជាមួយគ្នានឹងស្រមោលស្នេហាចាស់នៅតែធ្វើឲ្យនាងបារម្ភចំពោះការជួប ស្នេហាថ្មី មិនទាន់អាចនឹងដោះស្រាយបានផង ស្រាប់តែនៅពេលនេះ អ្នករស់នៅក្នុងសង្គមសិល្បៈដែលស្និទ្ធស្នាលនឹងរូបនាងឲ្យដឹងថា តារាចម្រៀងវិលរកអាជីពចាស់ក្រោយបែកបាក់ស្នេហា សុខ ស្រីនាង កំពុងជួបនឹងវិបត្តិគ្រួសារ ដោយសារតែជំងឺម្តាយនាង ហាក់ដូចជាមានសភាពធ្ងន់ធ្ងរនិងត្រូវទៅទទួលការព្យាបាលជាចាំបាច់នៅ ប្រទេសវៀតណាម។
គេបានដឹងថា សុខ ស្រីនាង ត្រូវមានទំនួលខុសត្រូវមើលម្តាយ ដូច្នេះនាងត្រូវធ្វើដំណើរឡើងចុះទៅកាន់ប្រទេសវៀតណាម។ ទុក្ខម្តាយមានជំងឺនេះមានទំហំធំជាងចំណងស្នេហាថ្មីរបស់នាង ទៅទៀត ដូច្នេះហើយបានជានាងសុខចិត្តផ្អាកគិតពីរឿងស្នេហានេះសិន។
ដើម្បី បញ្ជាក់ពីការអះអាងរបស់មិត្តភក្តិនាង ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការបញ្ជាក់ពី សុខ ស្រីនាង បានទេកាលពីម្សិលមិញ ខណៈដែលទូរស័ព្ទរបស់នាងបានបិទ។ ដោយឡែកលោក ឡាយ សុកចំរើន បានបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះជាថ្ងៃបុណ្យឆេងម៉េង បុគ្គលិករបស់លោកត្រូវបានឲ្យឈប់សម្រាក ដូច្នេះលោកមិនសូវបានដឹងពីព័ត៌មាននោះទេ។
ក្រោយបោះជំហានចេញពីផលិតកម្ម KH សុខ ស្រីនាង ក៏មានភាពស្ងប់ស្ងាត់មួយរយៈប៉ុន្តែស្ងាត់ៗតារារូបនេះក៏ដឹកដៃគ្នា ជាមួយសង្សារបណ្តូលចិត្ត ស៊ីសុវត្ថិ ចូលរោងការយ៉ាងគគ្រឹកគគ្រេងដែលមានភ្ញៀវចូលរួមប្រមាណ៧០តុ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១០។ នៅចុងឆ្នាំ២០១១ សុខ ស្រីនាង ហាក់មានរាសីដាក់អារក្សធ្វើនាងក៏ត្រូវបញ្ចប់អាជីពក្នុងផលិតកម្ម Big Man និងត្រូវបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយនឹង ស៊ីសុវត្ថិ មិនគួរឲ្យជឿ ៕
ប្រភព ភ្នំពេញប៉ុស្តី៍