អបអររសាទរដូវក្តៅ​ ដោយធ្វើរូបសំណាកតារាចំរៀងល្បីៗ ពីដីខ្សាច់

យោងតាមគេហទំព័រ Daily Mail បានអោយដឹងថា នៅថ្ងៃនេះ វិចិត្រករដែលមានទេពកោសល្យជាច្រើននាក់ នឹងបញ្ចប់ ការសូនដីខ្សាច់ ធ្វើរូបសំណាក របស់តារាចំរៀងល្បី  ហើយ បន្តដាក់តាំង រហូតដល់ចប់រដូវក្តៅឆ្នាំនេះ។
ពិធីបុណ្យ រូបសំណាកដីខ្សាច់អន្តជាតិ បានចាប់ផ្តើមកាលពីថ្ងៃ ចន្ទ័ នៅ  Brighton ចក្រភពអង់គ្លេស។ នៅក្នុងការសូនរូបនេះ ដីខ្សាច់ប្រហែល ៤០០០តោន ត្រូវបាន ដឹកតាមកាប៉ាល់ ទៅកាន់ Brighton ដើម្បីអោយ វិចិត្រករចំនួន ២០នាក់ សូនចេញជារូបតារាល្បីៗ។
លោក Alec Messchaert អ្នកសហការរៀបចំកម្មវិធីនេះបាននិយាយថា មានរូបសំណាកល្អៗចំនួន២០ ដាក់តាំង នៅក្នុង Brighton ដូចនេះ ពួកគាត់សង្ឃឹមថា នឹងមានអ្នកទស្សនាជាច្រើន។ គាត់បញ្ជាក់ទៀតថា ការដាក់តាំងរូបសំណាក់ធ្វើពីដីខ្សាច់នេះ នឹងបន្តរហូតដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា។
តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរូបសំណាក់ទាំងអស់នេះ?
















Next PostNewer Post Previous PostOlder Post Home

About