រាជធានីភ្នំពេញ ៖ ស្ត្រីវ័យជិត៣០ឆ្នាំម្នាក់ ដែលងប់ងុររូបសម្រស់ និង ការសម្តែងរបស់អ្នកនាង ឌួង ហ្សូរីដា តែងតែទូរស័ព្ទរំខានតារារូបនេះ ស្ទើរមិនលស់ថ្ងៃ រហូតនាងទ្រាំលែងបាន ក៏ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើមិនព្រមបញ្ឈប់អំពើមិនគប្បីនេះទេ ។
ដោយសារស្ត្រីរូបនោះតែងតែទូរស័ព្ទទៅរំខាន ស្ទើរមិនដាច់រយៈនោះ តារាសម្តែង និងជាពិធីការិនីឯករាជ្យ ឌួង ហ្សូរីដា បានប្រកាសជាសាធារណៈ តាមរយៈកញ្ចក់ទូរទស្សន៍នៅក្នុងស្រុកមួយរៀប រាប់ពីសកម្មភាពរបស់ស្ត្រីរូបនោះមកលើរូបនាង ។ ទោះជាយ៉ាងណាក្តី ឌួង ហ្សូរីដា បានសម្តែងក្តីរីករាយ ដែលមានអ្នកគាំទ្រនាងបែបនេះ តែនាងមិនពេញចិត្តដែលគេតែងតែ ទូរស័ព្ទទៅសុំជួបនាងគ្រប់ពេល វេលា ធ្វើឱ្យរំខានដល់ជីវិតឯកជនរបស់នាង ។
ការរំខានមួយនេះធ្វើឱ្យនាងមិនសូវជាសប្បាយ ចិត្តឡើយ បើទោះបីជានាងដឹងថា ស្ត្រីរូបនោះស្រឡាញ់ និងចូលចិត្តនាងយ៉ាងងប់ងុរក៏ដោយ ហើយនាងបានព្រមានស្ត្រីម្នាក់នោះឱ្យបញ្ឈប់អំពើរបស់ខ្លួន ជាបន្ទាន់ មុនពេលដែលនាងចាត់វិធានការតាមផ្លូវច្បាប់ ។
ឌួង ហ្សូរីដា អះអាងប្រាប់កោះសន្តិភាពក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ ថា ស្ត្រីម្នាក់នោះនាងមិនដែលស្គាល់ពីមុនមកទេ តែស្ត្រីនោះចូលចិត្ត និងស្រឡាញ់រូបនាងក្នុងនាមជាតារាម្នាក់ ហើយព្យាយាមចង់ជួបផ្ទាល់ជាមួយនាង ។ នាងនិយាយថា «ស្ត្រីម្នាក់នោះមិនដឹងថាងប់ងុរអ្វីជាមួយនាងខ្ញុំទេ ដោយក្នុងបន្ទប់របស់គាត់បិទសុទ្ធតែរូបរបស់នាងខ្ញុំ ។ ក្នុងពេលដែលនាងខ្ញុំនិយាយរឿងគាត់នៅតាមកញ្ចក់ទូរទស្សន៍នោះ គាត់ថាខ្ញុំនិយាយឌឺគាត់ ប៉ុន្តែប្រសិនបើគាត់បានឮសំឡេងនាងខ្ញុំនោះគឺគាត់សប្បាយចិត្ត ។ គាត់តែងតែទូរស័ព្ទមកចង់និយាយលេងជាមួយនាងខ្ញុំ ប៉ុន្តែនាងខ្ញុំមិនចង់និយាយទូរស័ព្ទអ្វីរញ៉េរញ៉ៃឡើយ ដោយ សារនាងខ្ញុំរវល់ការងារខាងផ្នែកសិល្បៈច្រើនស្ទើរដកឃ្លាមិនរួច» ។

ឌួង ហ្សូរីដា បញ្ជាក់ថា មួយរយៈចុងក្រោយនេះស្ត្រីម្នាក់នោះឧស្សាហ៍ទូរស័ព្ទមកនាងញឹកញាប់ ហើយពេលដែលទូរស័ព្ទមកមិនជួបនាង តែងតែជេរប្រមាថអ្នកដែលលើកទូរស័ព្ទរបស់នាង តែបើបានស្តាប់ឮសំឡេងរបស់នាងតែមួយម៉ាត់ ស្ត្រីម្នាក់នោះស្ងប់ចិត្តទៅវិញដូចត្រូវថ្នាំសណ្តំ ។ នាងនិយាយថា «ដោយសារតែចង់ជួបនាងខ្ញុំពេក គាត់បានទូរស័ព្ទចូលស្ទើរគ្រប់លេខខាងផ្នែកជំនួញរបស់នាងខ្ញុំ ។ មានពេលខ្លះគាត់បានទៅដល់ផ្ទះរបស់នាងខ្ញុំផ្ទាល់តែម្តង ហើយបានអង្គុយបត់ជើងសុំជួបនាងខ្ញុំ ទោះបីជាប៉ូលិសមកចាប់ក៏គាត់មិនព្រមទៅដែរ ។ នាងខ្ញុំបានចាប់គាត់ទៅប៉ុស្តិ៍ប៉ូលិសពីរដងរួចមកហើយ តែគាត់មិនរាងចាលឡើយ គឺនៅតែធ្វើរឿងនេះដដែលៗ» ។
ឌួង ហ្សូរីដា អះអាងថា ទោះជាយ៉ាងណាក្តី ប្រសិនបើស្ត្រីម្នាក់នោះនៅតែបន្តធ្វើសកម្មភាពបែបនេះទៀត នាងអាចនឹងពិភាក្សាជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវ ច្បាប់ ។ឌួង ហ្សូរីដា បន្ថែមថា ស្ត្រីម្នាក់នោះមានវ័យជិត៣០ឆ្នាំ និងធ្វើការនៅរោងចក្រកាត់ដេរ ។ កន្លងមកនាងមិនដែលបានជួបមុខស្ត្រីម្នាក់នោះដោយផ្ទាល់ទេ តែម្តាយ និងបុគ្គលិករបស់នាងបានជួបមុខជាមួយស្ត្រីម្នាក់នោះ ។ ស្ត្រីម្នាក់នោះហាក់មិនមានបំណងអ្វីអាក្រក់មកលើរូបនាងឡើយ ពោលគឺគ្រាន់តែចង់និយាយលេងជាមួយនាងដោយផ្ទាល់ប៉ុណ្ណោះ ។ រឿងនេះបានកើតឡើងជិត៣ឆ្នាំមកហើយៗស្ត្រីម្នាក់នោះតែងតែ ផ្លាស់លេខទូរស័ព្ទជាញឹកញាប់ ។ចំពោះរឿងនេះនាង ឌួង ហ្សូរីដា បានប្តឹងប៉ូលិសទុករួចរាល់ហើយ ដើម្បីការពារក្រែងនៅថ្ងៃណាមួយស្ត្រីនោះមានសតិមិនគ្រប់ ហើយបង្កបញ្ហាមកលើរូបនាង ៕