រថយន្ត​ពីរ​គ្រឿង ​បុក​គ្នា​កណ្តាល​យប់​របួស​ម្នាក់​

ភ្នំពេញ: រថយន្ត​ម៉ែ​ក​សឺ​ដេស មួយ​គ្រឿង​ ជិះ​គ្នា​ ២​នាក់ បាន​បើក​ទៅ​បុក​រថយន្ត​កាមរី​បា​ឡែន ពណ៌​ខ្មៅ បណ្តាល​ឲ្យ​អ្នកបើករថយន្ត​បា​ឡែន របួស​ជើងបន្តិច កាលពី​វេលា​ម៉ោង ១​រំលង​អធ្រាត្រ ឈានចូលថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​លេខ​៥១​ កែង​៣១០ ភូមិ​៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​
​សាក្សី​បានឲ្យដឹងថា រថយន្ត​ម៉ែរ​សឺ​ដេស C220 បើកបរ​តាម​ផ្លូវ​លេខ​៣១០ ពី​លិច​ទៅ​កើត ចំណែក​រថយន្ត​កាមរី​បា​ឡែន បើក​តាម​ផ្លូវ​លេខ​៥១ ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង រថយន្ត​ម៉ែ​ក​សឺ​ដេស បើក​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​បា​ឡែន ចំ​ទ្វារក្រោយ​ចំហៀង​ខាងស្តាំ វិល​មួយ​ជុំ ដាច់​កាឡេ​កង់​ក្រោយ។ អ្នកបើក​រថយន្ត​បា​ឡែន​របួស​ជើង​បន្តិច រីឯ​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ រថយន្ត​បែក​កញ្ចក់ផ្ទាំង​ខាងមុខ និង​ផ្ទុះ​ពោង​សុវត្ថិភាពទាំង​២ មិន​មាន​រងរបួស​ទេ​។​
​រថយន្ត​ទាំង​ពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច​ស្ទូច​យកទៅ​ធ្វើការ​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​៕
Car_Accident_CEN_07_04_13-(2)
ប្រភព៖ CEN

សូមជួយផ្តល់មតិ និងចែករំលែក

Next PostNewer Post Previous PostOlder Post Home

About