រាជធានីភ្នំពេញ ៖ ញឹម ចាន់ថន ជាអ្នកចម្រៀង និងសម្តែងដើមទ្រូងធំគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យគ្រឺតក្នាញ់ម្នាក់ ដែលមុននេះគេសង្ស័យថា នាងកែច្នៃដើមទ្រូង តែពេលនេះនាងបាន អះអាងថា រូបនាងផ្ទាល់មិនបានកែកុន ពង្រីកដើមទ្រូងអ្វីទេ វាគឺពិតជាដើមទ្រូងដែលមានមកពីធម្មជាតិសុទ្ធសាធ ដូច្នេះពុំមាន រឿងអ្វីដែលនាងត្រូវព្រួយបារម្ភខ្លាចកើតមហារីកសុដន់នោះឡើយ ។
ថ្មីៗនេះមានការភ្ញាក់ផ្អើលចំពោះព័ត៌មានដែលថា អ្នកពង្រីកសុដន់ដោយការវះកាត់ដាក់ ស៊ីលីកូន នឹងប្រឈមជាមួយការកើតមហារីក ពិសេសគឺនៅប្រទេសបារាំង គេបានហៅអ្នកដាក់ស៊ីលីកូន ក្នុងសុដន់ឱ្យវិលទៅវះកាត់យកស៊ីលីកូនចេញវិញ ដើម្បីចៀសវាងការកើតមហារីកធ្វើឱ្យមជ្ឈដ្ឋានមួយចំនួននៅក្នុងប្រទេស កម្ពុជា មានការចាប់អារម្មណ៍ និងភ័យព្រួយជួស ព្រោះយល់ថា មានមនុស្ស មិនតិចទេ ដែលចង់ឱ្យរូបរាងខ្លួន បានល្អស្អាត គួរជាទីទាក់ទាញភ្នែកអ្នកផងនាំគ្នាទៅវះកាត់ដាក់ ស៊ីលីកូនក្នុងសុដន់នោះ ។
កន្លងទៅនេះ ញឹម ចាន់ថន បានរៀបរាប់ និងបង្ហាញនូវការចាប់អារម្មណ៍ផ្ទាល់ខ្លួនថា ក្នុងសម័យនេះវិទ្យាសាស្ត្រ មានការរីកចម្រើន ជឿនលឿន គេអាចកែច្នៃ កាឡៃ របស់សិប្បនិម្មិត ឱ្យដូចជា ធម្មជាតិពិតៗ ហេតុនេះសម្រាប់អ្នកដែលចង់ស្អាត គេងាកទៅកែសម្ផស្ស គ្រប់យ៉ាងតាម បំណង និងការពេញចិត្តរបស់គេរាប់តាំងពីការធ្វើមុខ មាត់ ភ្នែក ច្រមុះ ចិញ្ចើម ចង្កា រហូតដល់ការ ពង្រីកដើមទ្រូង ជាដើម ។ ដោយឡែក នាងក៏ជឿថា សម្រាប់អ្នកដែល យល់ថាខ្លួនគេមានការខ្វះខាត មិនពេញចិត្តត្រង់ ចំណុចណានៃរូបរាងកាយ គេនឹងទៅ កែកុន តាមលទ្ធភាព ប្រាក់កាស ដែលគេមាន ដោយខ្លះចេញទៅ កែច្នៃនៅ ក្រៅប្រទេស និង ខ្លះកែសម្ផស្ស នៅក្នុងប្រទេស ។
ដោយសារ សព្វថ្ងៃ នាងក៏ជាអ្នក ជំនួយការម្នាក់ របស់នាយិកា នៃហាង កែសម្ផស្ស មួយកន្លែង ទើបនាង អាចដឹងខ្លះៗ អំពីការកែ សម្ផស្ស ពិសេសការ ពង្រីកដើមទ្រូង គឺគេអាច ធ្វើបាន ពីរ បែប ក្នុងនោះ មានការវះកាត់ បញ្ចូលស៊ីលីកូន ដែលត្រូវចំណាយ ប្រាក់ជាង ៣.០០០ ដុល្លារ និង ចាក់ថ្នាំពង្រីកបំប៉ោង ក៏ត្រូវចំណាយប្រាក់ ប្រហែលគ្នាដែរ ។ ដូច្នេះអ្នកដែលខ្លាចការវះកាត់ គឺគេអាច រើសយកវិធី ចាក់ថ្នាំបំប៉ោង ឱ្យធំ គ្រាន់តែវាមាន ប្រសិទ្ធភាព រយៈពេលខ្លី គឺបានតែ ពីរឆ្នាំ វានឹងស្រក ទៅវិញ ។ កន្លងទៅ នាងសង្កេតឃើញ ថា អ្នកដែលមក កែដើមទ្រូង គឺ មានចម្រុះ ក្នុងនោះ អ្នកសិល្បៈ មានតិចតួចទេ ។
ចាប់អារម្មណ៍ដល់រឿងមានការភ្ញាក់ផ្អើល នាពេលកន្លង ទៅថ្មីៗ ជុំវិញការ ប្រកាស របស់វិទ្យុ បារាំង RTL ថា គេបានរកឃើញសារធាតុ បន្ទាប់បន្សំមួយ ក្នុងសាំង មាននៅក្នុង បណ្តាផលិត ផល ប្រើប្រាស់ដើម្បី វះកាត់ ពង្រីកសុដន់ឱ្យស្ត្រីផលិតដោយ ក្រុមហ៊ុន PIP (Poly Implant Prothese) ដែលអាចបង្កឱ្យកើតមហារីកចំពោះអ្នកប្រើប្រាស់ ផលិតផលនោះ និងបានអំពាវនាវអ្នក ដាក់ស៊ីលីកូន ក្នុងសុដន់ឱ្យវិល ទៅវះកាត់ យកចេញវិញ នៅឯប្រទេស បារាំង ។ ញឹម ចាន់ថន ជាអ្នកចម្រៀង និង សម្តែងម្នាក់មាន ដើមទ្រូងធំ គួរ ឱ្យ ចាប់អារម្មណ៍ និង គួរឱ្យគ្រឺតក្នាញ់ ដែលពីមុន គេសង្ស័យថា ដើមទ្រូងនាង កែច្នៃ ទើបតែ ពេលនេះ នាងបញ្ជាក់ថា ជាធម្មជាតិ បាននិយាយថា តាមការសង្កេតរ បស់នាងផ្ទាល់ នៅក្នុងស្រុកខ្មែរ ដូចជា មិនទាន់មាន ការជ្រួលច្របល់ ពីបញ្ហានេះ ប៉ុន្មានទេ ព្រោះបើ និយាយពី អ្នកកែពង្រីក ដើមទ្រូង មានតិចតួច ហើយបើ និយាយ ពីរឿងខ្លាច កើត មហារីក ចំពោះអ្នក កែសុដន់ ក៏មិនមែន ទើបតែភ្ញាក់ផ្អើល ពេលនេះទេ គឺមានជា យូរមកហើយ ។
ដូច្នេះមុនសម្រេចចិត្ត កែច្នៃដើមទ្រូងគេក៏បាន ពិចារណាគិតគូរ ល្អិតល្អន់ រួចអស់ដែរពិសេស បើនិយាយពីស៊ីលីកូនវិញ ក៏ជាប្រភេទជាប់ស្វិតល្អមិនផ្ទុះបែកងាយៗឡើយ ព្រោះសូម្បីរថយន្តក៏កិនមិនបែកផង ។ គេខ្លាចតែយើងដាក់ហើយយកចេញរួចក៏ដាក់វាវិញញឹកញាប់ទើបអាចបែក ខ្លះ។ ចំពោះ អ្នកដាក់រួចហើយ មានការពេញចិត្ត គឺគេកម្រយកវា ចេញណាស់ សូម្បីតែ មួយរយៈនេះ នៅប្រទេស គេល្បីថា ស្ត្រីមួយចំនួនដែលធ្វើដើមទ្រូងបានវិលទៅឱ្យ គេយកចេញ នូវស៊ីលីកូន ក្នុងសុដន់ក្តី ក៏នៅក្នុង ប្រទេសកម្ពុជា មិនមានកើតបញ្ហា ច្របូកច្របល់ នាំគ្នាមកវះយក ស៊ីលីកូន ចេញឡើយ ។


រដ្ឋាភិបាលនៃប្រទេសបារាំង បានប្រកាសបញ្ជាឱ្យស្ត្រីជនជាតិបារាំង ចំនួនបីម៉ឺននាក់ វះកាត់យកសារធាតុស៊ីលីកូន ដែលពួកគេញាត់បញ្ចូលក្នុងសុដន់នោះ ចេញមកវិញដោយសារតែគេបាន រកឃើញថា សារធាតុ ស៊ីលីកូន ដែលផលិតដោយ ក្រុមហ៊ុនធំបំផុតរបស់ពិភពលោក Poly Implant Prothese ឬហៅកាត់ថា PIP មានបញ្ហា ។ គេបានរកឃើញ ផងដែរថា ស៊ីលីកូន ដែលក្រុមហ៊ុននេះ ផលិតពុំមាន លក្ខណៈ វេជ្ជសាស្ត្រ ដែលអាចធ្វើឱ្យ ស៊ីលីកូន ដែលដាក់ បញ្ចូលក្នុងសុដន់ មាន ឱកាស ផ្ទុះបែកក្នុងកម្រិតខ្ពស់ ។ បណ្តាប្រទេសនានា នៅទូទាំងពិភពលោកភាគច្រើនទទួលយកការ ផ្គត់ផ្គង់ស៊ីលីកូន ពីក្រុមហ៊ុន ដែលស្ថិតនៅ ភាគ ខាងត្បូងនៃ ប្រទេសបារាំង មួយនេះ ៕