កងពល​កាំជ្រួច​មី​ស៊ី​ល​កូរ៉េខាងជើង ត្រៀម​វាយប្រហារ​ទីតាំង​នានា​របស់​អាមេរិក​នៅ​ទ្វីបអាស៊ី​

​ឧបទ្វីប​កូរ៉េ ៖ សារព័ត៌មាន KCNA របស់​កូរ៉េ​ខាង ជើងបាន​ផ្សព្វផ្សាយ​ថា កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩​ខែមីនា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុនបាន​ កោះប្រជុំ មន្ដ្រី​យោធា​ជាន់ខ្ពស់​ជាបន្ទាន់  និង​បានចេញ​បញ្ជា​ឲ្យ កងពល​កាំជ្រួច​មី​ស៊ី​ល​ត្រៀមលក្ខណៈ វាយប្រហារ​ទីតាំង​នានា​របស់​អាមេរិក នៅ​ទ្វីបអាស៊ី ។  ក្រៅពី​ទឹកដី​អាមេរិក កាំជ្រួច​មី​ស៊ី​ល​កូរ៉េខាងជើង​ក៏ បាន​តម្រង់​ទៅលើ​ទីតាំង​នានា​របស់​អាមេរិក នៅ​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងនោះ​មាន​ទាំង​ទីតាំង​យោធា​នៅ​កោះ Hawaii និង​កោះ Guam ។ ចំណែក​កូរ៉េខាងត្បូង​ក៏​ឋិត​នៅក្នុង​គោល ដៅ​កម្ទេច​នៃ​កាំជ្រួច​មី​ស៊ី​ល​ទាំងនោះ​ផងដែរ ។​
 
​លោក គីម ជុង​អ៊ុន បាន​ចុះហត្ថលេខា លើ​បទបញ្ជា​បញ្ជូន​ទៅកាន់​ក​ង​ពល​កាំជ្រួច​មី​ស៊ី​ល​ឱ្យ​ត្រៀមលក្ខណៈ​ រួចជាស្រេច រង់ចាំ​បាញ់ប្រហារ​គ្រប់ពេលវេលា​ទៅ លើ​ទី​តាំងរបស់​អាមេរិក ។ ការចេញ​បញ្ជា​ទាំង​ពាក់កណ្ដាល អធ្រាត្រ​របស់​មេដឹកនាំ គីម ជុង​អ៊ុន បាន​ធ្វើឡើង​បន្ទាប់ពី​អាមេរិក​បញ្ជូន​យន្ដហោះ​ទម្លាក់​គ្រាក់​បំបាំងកាយ ប្រភេទ​B-2 មកកាន់​កូរ៉េខាងត្បូង ដែលជា​សញ្ញា​ប្រកាសអាសន្ន​ព្រមាន​ដល់​កូរ៉េ ខាងជើង ក្រោយពេល​មេដឹកនាំ​ប្រទេស នេះ​បង្ហាញ​ឥរិយាបថ​បទ​បង្ក​សង្គ្រាម​ជា មួយ​ប្រទេសជិតខាង បន្ទាប់ពី​សហគមន៍​អន្ដរជាតិ​ដាក់ទណ្ឌកម្ម​នោះ ។ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ចាត់ទុក​ការធ្វើ​សមយុទ្ធ​របស់​អាមេរិក និង​កូរ៉េខាងត្បូង ដែលមាន​ការចូលរួម​ពី​យន្ដហោះ​ទម្លាក់​គ្រាប់បែក​B-2 ដែលជា ឱសានវាទ​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុងការ​ធ្វើសង្គ្រាម​បរមាណូ​នៅលើ​ទឹកដី ឧបទ្វីប​កូរ៉េ ក្នុងពេល​ណាមួយ​ដ៏​ខ្លី​ខាងមុខ​។
មេដឹកនាំ​កូរ៉េ ខាងជើង គីម ជុង​អ៊ុន បានប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ KCNA ថា ការ ដែល​អាមេរិក​បញ្ជូន​យន្ដហោះ​ទម្លាក់ គ្រាប់​បំបាំងកាយ​B-2 មកកាន់​ឧបទ្វីប​កូរ៉េ ជា​សកម្មភាព “​ប្រថុយប្រថាន​ហួស​ព្រំដែន​” ។ មេដឹកនាំ​កូរ៉េខាងជើង​បានប្រកាស ថា កម្លាំង​ទាហាន​ប្រទេស​នេះ​នឹង​តបត យ៉ាង​ស័ក្ដិសម​បំផុត​នូវ​ការដាក់​គំ​រាប វាយប្រហារ​បរិ​មា​ណូ​របស់​អាមេរិក ដោយ​កូរ៉េខាងជើង​នឹង​តបត​វិញ​ដោយ បរមាណូ​គ្មាន​ការអាណិតអាសូរ ។ រឿង​ហេតុដែល​មេដឹកនាំ​កូរ៉េខាងជើង​កោះ ប្រជុំ​ពាក់កណ្ដាល​អធ្រាត្រ​ចេញ​បញ្ជា​ឱ្យ កងពល​កាំជ្រួច​មី​ស៊ី​ល​ត្រៀមលក្ខណៈ​ជា សកម្ម​ភាពខុសប្រក្រតី ដោយ​កូរ៉េខាងជើង​យល់ថា ខ្លួន​កំពុងតែ​រង​ការ​គំរាម កំហែង​ដោយ​ពិតប្រាកដ ពេល​អាមេរិក​បញ្ជូន​យន្ដហោះ​ចម្បាំង​B-2 មកកាន់​កូរ៉េ ខាងត្បូង ។

​យន្ដហោះ​ចម្បាំង​២​គ្រឿង បាន​ហោះ​ចេញពី​ទីតាំង​ទ័ពអាកាស​រដ្ឋ Missouri តាំងពី​ថ្ងៃ​ពុធ​កន្លងមក ហើយ បាន​មកដល់​កូរ៉េខាងត្បូង​នៅ​ព្រហស្បតិ៍ ទី​២៨​ខែមីនា ក្រោយ​ធ្វើដំណើរ​ចម្ងាយ ផ្លូវ​ជាង​១​ម៉ឺន​គីឡូម៉ែត្រ ។ យន្ដហោះ​B-2 បំពាក់​គ្រាប់​មី​ស៊ី​ល​នាំ​ផ្លូវ​ដែលមាន​ទម្ងន់ ជាង​២៣​តោន ហើយ​ចូលលុកលុយ​នៅ លើ​ដែនអាកាស​គូសត្រូវ​ទម្លាក់​គ្រាប់​មី​ស៊ី​ល គ្រាប់បែក ដោយ​ប្រព័ន្ធ​រ៉ា​ដា របស់​សត្រូវ​មិនអាច​ចាប់បាន​នោះឡើយ​។  យន្ដហោះ B-2 មកកាន់​កូរ៉េខាងត្បូង គឺជា​ការគំរាមកំហែង “​ព្រឺ​ឆ្អឹងខ្នង​”​របស់ អាមេរិក​ទៅលើ​កូរ៉េខាងជើង ។ ក្រុម​អ្នក វិភាគ​យល់ឃើញថា សកម្មភាព​ខាងលើ របស់​ទីក្រុង​វ៉ាស៊ីនតោន​មាន​ភាពខុស ប្រក្រតី​មិន​ធ្លាប់មាន​ពីមុនមក ។ សកម្ម ភាព​ខាងលើ​ធ្វើឡើង​ក្រោយពេល​អាមេរិក និង​កូរ៉េខាងត្បូង​បាន​ព្រមព្រៀងគ្នា​អាច បើក​ការវាយប្រហារ​កូរ៉េខាងជើង​ដោយ ឯករាជ្យ​មិនចាំបាច់​ឱ្យ​កូរ៉េខាងជើង​វាយ ប្រហារ​មុន ឬក៏​ពេល​កូរ៉េខាងត្បូង​រង​ការ វាយប្រហារ ទើប​អាមេរិក​ជួយ​៕

Next PostNewer Post Previous PostOlder Post Home

About