បុរសនេះនិងឪពុកចំណាស់ ៦៧ឆ្នាំ របស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាពនឹងនក្រោយការវះកាត់ តែឪពុកកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយដោយសារតែវ័យរបស់គាត់។ គេជឿថាជាងម៉ាស៊ីនរូបនេះមុខជាត្រូវបានមេរៀនសាសនា អ្វីមួយតាមអ៊ិនធឺណិតពង្វក់ ដោយមុនការវាយប្រហារកាលពីថ្ងៃអាទិត្យ បុរសនេះបានធ្វើធម៌ទេសនាដ៏វែងមួយដល់ក្រុមគ្រួសារនិងបានប្រាប់ សមាជិកគ្រួសារថាពិភពលោកនឹងបញ្ចប់។
គាត់បន្ទាប់មកបានដាល់ ឪពុកនិងយករំពាត់ផ្តៅវាយឪពុកដើម្បីឲ្យឪពុកយំ ហើយទឹកភ្នែករបស់ឪពុក ទំនងជាដាស់អារម្មណ៍របស់ព្រះ ដែលបន្ទាប់មកព្រះអង្គនឹងសង្គ្រោះពិភពលោកចេញពីការវិនាសអន្តរាយ។ តែនៅពេលឪពុកមិនយំ ជាងម៉ាស៊ីនឆ្កួតៗនេះបានកញ្ឆក់កាំបិតនិងសម្រុកចូលក្នុងបន្ទប់របស់ ឪពុកនិងបានកាត់លិង្គរបស់ឪពុក ដ៏ឆ្កួតលេលាបំផុត៕