ឈ្លោះ​ប្រកែក​វាយ​គ្នា​ផ្អើល​ពេញ​រោង​ការ​របួស​២​នាក់

រាជធានីភ្នំពេញ ៖ ភ្ញៀវដែលទៅចូលរួម ហូបការបានផឹកស៊ី ស្រវឹងបង្កជម្លោះ ដេញវាយ គ្នាធ្វើឲ្យផ្អើលពេញរោងការមួយកន្លែងដែល ស្ថិតនៅតាមផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី៨ មេសា ២០១៣។
ប្រភពព័ត៌មានពី លោកនាយប៉ុស្តិ៍ ស្រះចកបានឲ្យដឹងថា រោងការមួយនេះមិនបាន ប្រាប់ឲ្យសមត្ថកិច្ចមក ជួយយាមល្បាតនោះទេ រហូតមាន ការឈ្លោះប្រកែកគ្នាវាយ ផ្អើលរោងការទើប ម្ចាស់ដើមការរត់ទៅប្តឹងសមត្ថកិច្ច ទាំងយប់ឲ្យទៅជួយ អន្តរាគមន៍ ។
ប្រភពដដែលបន្តទៀតថា មូលហេតុនៃការវាយតប់គ្នានេះ មិនមាននរណាដឹងពីមូលហេតុ ពិតប្រាកដនោះទេ គ្រាន់តែដឹងថា បន្ទាប់ពីផឹកស៊ីស្រវឹងរៀងខ្លួនហើយ ខណៈពេលភ្ញៀវខ្លះកំពុងតែឡើងរាំ ខ្លះកំពុងតែអង្គុយហូបចុកបន្តទៀត ស្រាប់តែបុរសវ័យចំណាស់ មួយក្រុមបានឈ្លោះប្រកែកគ្នា ហើយគប់កែវគប់ចានហោះ ពេញរោងការរហូតវាយគ្នា ទៅវិញទៅមកធ្វើឲ្យផ្អើលចុង ភៅប្រមូលតុកៅអី រីឯអ្នកភ្លេងកំពុងច្រៀងនាំគ្នា សារោងរៀបចំរបស់របរទុក ដាក់រៀងៗ ខ្លួន ។ ក្នុងហេតុការណ៍វាយតប់គ្នា នេះបណ្តាលឲ្យមានអ្នករងរបួស២នាក់ អង្គុយជូតឈាម៕

Next PostNewer Post Previous PostOlder Post Home

About