ប្រជាពលរដ្ឋនៃទីក្រុង សាម៉ារ៉ា ភាគខាងត្បូងឆៀងខាងកើត នៃប្រទេសរ៉ូស្ស៊ី កំពុងតែរស់នៅក្នុងសេចក្ដីភ័យខ្លាច ដែលតាមផ្លូវថ្នល់នានា ស្រាប់តែចាប់ផ្ដើមស្រុត និងមានក្រឡុកធំជាច្រើន ដែលធ្វើឲ្យរថយន្ដមួយចំនួន បើកបរនៅលើផ្លូវរងគ្រោះថ្នាក់។ ទំហំនៃរណ្ដៅនោះមានទំហំធំ អាចលេបរថយន្ដក្រុងមួយទាំងមូលបាន ហើយព្រឹត្តិការណ៍នេះ គេជឿថាវាបណ្ដាលមកពី បំណាក់ស្រុតនៃដី ដែលមានលក្ខណដូចជាទឹកកករលាយអញ្ចឹង នៅក្នុងរណ្ដៅនោះមានទឹក ផុសចេញមកពីក្នុងដីថែមទៀតផង។ បំណាក់ស្រុតនេះបានធ្វើឲ្យ ចរាចរនៃទីក្រុងមានការកកស្ទះយ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ បានស្លាប់ក្នុងហេតុការណ៍បំណាក់ស្រុតផ្លូវ នេះដែរ។ ប្រជាពលរដ្ឋបានសរសេរលិខិតស្នើរ ទៅរដ្ឋាភិបាលឲ្យគិតគូរពីរឿងនេះឲ្យបានឆាប់រហ័ស។
តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖








