សុគន្ធ នីសា គ្រោងទិញវីឡាទំនើប ​បន្ទាប់​ពី​ដាច់​ស្រឡះ​ពីស្នេហ៍កវី សុខ ជំនោរ

ពិភពតារា៖ តារាចម្រៀងស្រីស្រស់​ មុខមាត់សុភាពរាបសារ ​សំឡេងផ្អែមស្រទន់​ ប្រចាំ​នៅ​ក្នុង​
ផលិត​កម្ម​ថោន​ កញ្ញា ​សុគន្ធ ​នីសា ​ក្រោយ​ពី​ចេញ​ទៅ​សម្តែង ​នៅ​ក្រៅ​ប្រទេស​ អស់​រយៈ​ពេល​ ជា​ច្រើន​ខែ​ជាប់ៗ​គ្នា​នោះ​ ពេល​នេះ​ នាង​ក៏​បាន​ព្រលយ​ពាក្យ ​ឲ្យ​អ្នក​នៅ​ជិត​ខ្លូន​របស់​នាង ​ដឹង​ថា ​ពេល​នេះ​នាង​កំពុង​តែ​ សំលឹង​រក​ទិញ​ វីឡា​ថ្មី ​តម្លៃមិន​តិច​ជាង​ ២០​ម៉ឺន​ដុល្លារ​ទេ ​ក្រោយ​ពី ​នាង​បាន​លក់​ផ្ទះ​ចាស់ ​ដែល​នាង​ធ្លាប់​ រស់​នៅ​ជា​មួយ​អតីត​គូ​ស្នេហ៍។
តារាស្រីរូបស្រស់ស្រគត់ស្រគំ កញ្ញា​ សុគន្ធ ​នីសា​ បាន​សម្រេច​ចិត្ត​ដើរ ​ដល់​ផ្លូវ​បំបែក​ ពី​អតីត​គូស្នេហ៍​ ​ដែល​ធ្លាប់​តែ ​ជួយ​ជ្រោម​ជ្រែង​ នាង​គ្រប់​បែប​យ៉ាង​ទាំង​ មិន​ស្តាយ​ស្រណោះ​នោះ​ ថ្មីៗ​នេះ​បាន​លេច​ឮ​ព័ត៌មាន​ថា នាង​ព្យាយាម​បំភ្លេច​អនុស្សាវរីយ​គ្រប់​បែប​យ៉ាង​ដែល​ នាង​ធ្លាប់​បាន​សាង​ជា​មួយ​គូស្នេហ៍ ​ទាំង​មិន​ស្តាយ​ស្រណោះ ​មិន​តែ​ប៉ុណ្ណោះ​សូម្បី​តែ​ជម្រក ​ចាស់​ដែល​ធ្លាប់​រស់​នៅ សាង​ភាព​ផ្អែម​ល្ហែម ​ជា​មួយ​គ្នា​ក៏​នាង​លក់​ចោល​ទាំង​ ដោយ​មិន​ចាំ​បាច់ ​គិត​មុខ​គិត​ក្រោយ​ដែរ ហើយ​មិន ចង់​ឲ្យស្លាក​ស្នាម​ស្នេហ៍​ នៅ​ដិត​ដាម​នៅ​ជា​មួយ​នាង​ត​ទៅទៀតផងដែរ
ប្រភព៖ ដើមអម្ពិល
vp-101
Next PostNewer Post Previous PostOlder Post Home

About