ឪពុករបស់ អ៊ីវ៉ា និយាយថា កូនស្រីភ្ជាប់ពាក្យតាំងពីក្មេងៗ​មកម្លេះ


ភ្នំពេញ៖ ខណៈ​កេរ្តិ៍​ឈ្មោះ​ និង​ប្រជាប្រិយភាព​កំពុង​តែ​ កើន​ឡើង​ក្រឺតៗ ​តារា​ចម្រៀង​សាច់​ស​ មក​ពី​ខេត្ត​កំពង់​ស្ពឺ​ ប្រចាំ​ផលិតកម្ម ​សាន់ដេ ​កញ្ញា​ ស្រីនាថ​ ហៅ​ អ៊ីវ៉ា​ ត្រូវ​រង​ព័ត៌មាន​ជាច្រើន​ ដូច​ព្យុះ​សូណាមិ មក​លើ​នាង​យ៉ាង​សន្ធាប់ៗ​តែ​ម្តង។​ ជាក់​ស្តែង​កាល​ពី​កន្លង​ទៅ​ថ្មីៗ​នេះ ​តារា​ច​ម្រៀង​ អ៊ីវ៉ា ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន ​​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា មាន​បុរស​ថៅ​កែ​ក្លឹប​កម្សាន្ត​ នៅ​ក្នុង​ខេត្តសៀម​រាប​ម្នាក់​ តាម​ស្នេហ៍ ​និង​ត្រូវ​បាន​ចាស់​ទុំ​ ទាំង​សង​ខាង​ដឹង​ឮ​ផង​ដែរ ។
តែ​ទោះ​ជា​យ៉ាង​ណា ​ព័ត៌មាន​ទាំង​នោះ ​ត្រូវ​បុប្ផា​មកពី​ខេត្ត​កំពង់​ស្ពឺ ​អ៊ីវ៉ា ​ទាត់​ចោល​ដូច​សីអ៊ី​ចឹង​ ដោយ​នាង​បាន​បដិសេធ​ថា​ វា​មិន​មែន​ជា​រឿង ​ពិត​ប្រាកដ​នោះ​ទេ ។ ថ្វី​ត្បិត​តែ​ព័ត៌មាន ​ទាំង​អស់​នោះ​ ត្រូវ​បាន​ស្រី​ស្រស់​ អ៊ីវ៉ា​ ចេញ​មុខ​បក​ស្រាយ​ក៏​ដោយ ​ប៉ុន្តែ​មហាជន​ និង​ស្រទាប់​យុវវ័យ​ នៅ​តែ​ចង់​ដឹង​ពី​ជីវិត​ឯក​ជន​ របស់​នាង​ជា​បន្ត​បន្ទាប់​​ថា ទៅ​ថ្ងៃ​មុខ​ការ​បក​ស្រាយ​របស់​នាង​ និង​បណ្តាញ​សារព័ត៌មាន​ ដែល​ចុះ​ផ្សាយ​នោះ​ មួយ​ណា​ត្រូវ​មួយ​​ណា​ខុស ។
ដោយ​ឡែក​ថ្មីៗ​នេះ​មហាជន​ និង​ស្រទាប់​យុវវ័យ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ នៅ​ពេល​គេ​ឮពា​ក្យ​សំដី​ឪពុក ​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់ដេ​ កញ្ញា​ អ៊ីវ៉ា ​បា​ន​និយាយ​ថា​ នាង​បាន​ភ្ជាប់​ពាក្យ​តាំង​ពី​តូចៗ​មក​ម៉្លេះ។​ ការឮ​ពា​ក្យ​បែប​នេះ​ បន្ទាប់​ពី​ផលិត ​​កម្មសាន់ដេ ​បាន​ចេញ​លក់​ អាល់ប៊ុមថ្មីវ៉ុល​១២៣ ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ។ ​តាម​រយៈ​ការ​និយាយ​ថា ​កញ្ញា​ អ៊ីវ៉ា​ ភ្ជាប់​ពាក្យ​តាំង​ពី​តូច​នោះ​ គឺ​គ្រាន់​តែ​ជា​ការ​សម្តែង​ នៅ​ក្នុង​ឈុត​ឆាក​ខារ៉ាអូខេ​ បទ​ចម្រៀង​ ដែល​ទើប​តែ​ចេញ​លក់​នា​ពេល​ថ្មីៗ​ នេះ​ប៉ុណ្ណោះ ។
ចំពោះប​ទច​ម្រៀង​នោះ ​មានការច្រៀងឆ្លើយ​ឆ្លង​រវាងកញ្ញា​ អ៊ីវ៉ា ​និងលោក ​អ៊ីវាំង ​ជា​ឪពុក​របស់​នាង​​ ដែល​មាន​ចំណង​ជើ​ថា​ “ប៉ា !កូនចង់បានប្តី”។ ​នៅ​ក្នុង​ប​ទ​ចម្រៀង ​ខារ៉ាអូខេ​ ​របស់ផលិតកម្ម ​សាន់ដេ​ ដែល​ទើប​តែ​ចេញ​លក់​នេះ​ មហាជន​មើល​ឃើញ​ថា​ មាន​ការ​ទាក់​ទាញ​យ៉ាង​ខ្លាំង​ ព្រោះ​នៅ​ក្នុង​បទ​ចម្រៀង​នីមួយៗ ​សុទ្ធ​តែ​មាន​ឈុត​ឆាក​កំប្លែង ​និង​ទេសភាពស្រស់ៗ ។ ​មិន​តែ​ប៉ុណ្ណោះ ចំពោះ​បទ​ចម្រៀង​របស់​កញ្ញា ​អ៊ីវ៉ា ​ដែល​ច្រៀង​ជា​មួយ​ឪពុក​នាង ​លោក​អ៊ីវាំងវិញ​ ក៏​ទទួល​បាន​ការ​គាំ​​ទ្រ​ និង​ប្រជា​ប្រិយ​ភាព​មិន​ធម្មតា​ដែរ ៕
ដោយ៖ ដើមអម្ពិល vp-37
vp-38
Next PostNewer Post Previous PostOlder Post Home

About