
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការប៉ះពាល់រយៈពេលយូរទៅនឹងខ្យល់ពុលអាចពន្លឿនដំណើរការណដែលនាំអោយសរសៃឈាមឡើងរឹង។
ទោះបីជាការប៉ះពាល់ទៅនឹងកំហាប់ខ្ពស់នៃខ្យល់ពុលអាចបង្កើនហានិភ័យ របស់មនុស្សអោយមានបញ្ហាគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលក៏ដោយ, ប៉ុន្តែអ្នកស្រាវជ្រាវបានសម្គាល់ថា ការថយចុះចំពោះខ្យល់ពុលអាចអោយមានឥទ្ធិពលផ្ទុយមកវិញ។
ការស្រាវជ្រាវបានមើលទៅលើមនុស្សជិត៥.៤០០នាក់ដែលស្ថិតនៅចន្លោះ៥៤ ឆ្នាំ ទៅ៨៤ឆ្នាំដែលមិនមានជំងឺបេះដូងនោះទេ។ អ្នកស្រាវជ្រាវបានពិនិត្យមើលទៅលើកម្រិតនៃខ្យល់ពុល ហើយបានប្រៀបធៀបកម្រិតទៅនឹងការវ៉ាស់ដោយអេកូនៃសរសៃឈាម។
ក្រោយពីបានយកពីកត្តាហានិភ័យដទៃទៀតដូចជា ការជក់បារីជាដើម, អ្នកស្រាវជ្រាវបានរកឃើញថា ជាមធ្យម, ភាពឡើងក្រាស់នៃសរសៃឈាមការ៉ូទីតបានកើនឡើង០,០១៤មីលីម៉ែត្រក្នុង មួយឆ្នាំៗ។
ការឡើងក្រាស់នៃស្រទាប់២នៃសរសៃឈាមដែលបញ្ចូនឈាមទៅកាន់ក្បាល, ក និងខួរក្បាលនោះ, បានកើតមានឡើងយ៉ាងឆាប់រហ័សដោយយោងទៅតាមការប៉ះពាល់ទៅនឹងកំហាប់ខ្ពស់ នៃខ្យល់ពុល។ អ្នកស្រាវជ្រាវបាននិយាយថា ភាពឡើងក្រាស់នៃសរសៃឈាមការ៉ូទីតគឺជាការចង្អុលបង្ហាញមួយថាតើ ការឡើងរឹងប៉ុណ្ណាដែលមានវត្តមាននៅក្នុងសរសៃឈាមក្នុងខ្លួននោះ។សា រ៉ា អាដា (Sara Adar) ដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Michigan បាននិយាយថា ការស្រាវជ្រាវរបស់យើងជួយយើងអោយយល់ថាតើវាយ៉ាងដូចម្តេចដែល ការប៉ះពាល់ទៅនឹងខ្យល់ពុលអាចបណ្តាលអោយកើនឡើងនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលដែលត្រូវបានសម្គាល់ឡើងដោយ ការស្រាវជ្រាវដទៃទៀតនោះ។
មួយវិញទៀត, ការស្រាវជ្រាវលើកឡើងថា ការថយចុះនៃមេរោគនៅក្នុងខ្យល់ពុលអាចជួយពន្យឺតការឡើងក្រាស់នៃសរសៃឈាមការ៉ូទីត។
អាដាបាននិយាយថា ការផ្សារភ្ជាប់ការស្រាវជ្រាវទាំងនេះជាមួយនឹងលទ្ធផលពីចំនួនប្រជាជន ដូចគ្នាបានបង្ហាញថា អ្នកដែលរស់នៅក្នុងទីក្រុងដែលមានខ្យល់ពុលច្រើនមាន២%នៃការកើនឡើង ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបើធៀបទៅនឹងអ្នកដែលរស់នៅក្នុង តំបន់ដែលមានខ្យល់ពុលតិចនោះ។ការស្រាវជ្រាវត្រូវបានចេញផ្សាយ នៅក្នុងកាសែត PLoS Medicine។ប្រសិនបើវាត្រូវបានបញ្ជាក់ដោយការវិភាគនៅថ្ងៃក្រោយ, ការស្រាវជ្រាវនេះនឹងជួយពន្យល់ពីការផ្សារភ្ជាប់គ្នារវាងកំហាប់នៃ មេរោគ និងបញ្ហានៃសរសៃឈាមបេះដូង៕ ប្រភពពី សុខភាព