
ការស្រាវជ្រាវថ្មីមួយបានធ្វើសេចក្តីរាយការណ៍ ថា ការប្រើប្រាស់រយៈពេលយូរនៃថ្នាំដែលមានឥទ្ធិពលខ្លាំងដែលត្រូវបានគេ ស្គាល់ថា HAART (highly active antiretroviral therapy) អាចជួយការពារបេះដូងរបស់កុមារ និងមនុស្សវ័យជំទង់ដែលបានឆ្លងមេរោគអេដស៍។
HAART គឺជាទម្រង់នៃការព្យាបាលប្រឆាំងនឹងវីរុសដែលត្រូវបានគេប្រើយ៉ាង ទូលំទូលាយដើម្បីព្យាបាលអ្នកដែលមានផ្ទុកមេរោគអេដស៍ដែលជាវីរុសដែល បង្កអោយកើតមានជាជំងឺអេដស៍។ វេជ្ជបណ្ឌិត ស្តេវិន លីពស៊ូល (Steven Lipshultz) ដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Miami បានសម្គាល់ថា ការពីមុនទៅលើការណែនាំអំពីការព្យាបាលដោយថ្នាំប្រឆាំងនឹងវីរុសនេះ , មនុស្សវ័យក្មេងដែលត្រូវបានឆ្លងមេរោគអេដស៍ គឺមានហានិភ័យខ្ពស់នៃជំងឺខ្សោយបេះដូង។
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត JAMA pediatrics បានបង្ហាញថា ចាប់តាំងពីការខិតជិតមកដល់នៃថ្នាំបន្ថយឥទ្ធិពលរបស់មេរោគអេដស៍ បានលេចឡើងមក, ឥទ្ធិពលនៃមេរោគអេដស៍ និងការព្យាបាលដោយថ្នាំប្រឆាំងនឹងវីរុសនេះលើប្រព័ន្ធសរសៃឈាម បេះដូងដែលកុមារបានឆ្លងនោះមិនត្រូវបានគេយល់នោះទេ។ ពួកគេបានចង្អុលបង្ហាញថា កុមារត្រូវបានប៉ះពាល់ទៅនឹងថ្នាំនេះជាច្រើនឆ្នាំ, ជារឿយៗបានចាប់ផ្តើមខណៈពេលដែលពួកគេនៅក្នុងស្បូន ប៉ុន្តែឥទ្ធិពលទៅលើប្រព័ន្ធសរសៃឈាមបេះដូងមិនត្រូវបានគេដឹងនោះទេ ។
ការស្រាវជ្រាវបានធ្វើលើអ្នកជំងឺដែលឆ្លង និងមិនឆ្លងមេរោគអេដស៍៦០០នាក់។ ពួកគេបានរកឃើញថា មុខងាររបស់បេះដូងគឺល្អប្រសើរក្នុងចំនោមកុមារដែលឆ្លងមេរោគអេដស៍ ដែលបានទទួលការព្យាបាលដោយ HAART ជាងកុមារដែលឆ្លងមេរោគអេដស៍ និងមិនទទួលការព្យាបាលដោយ HAART និងកុមារដែលត្រូវបានប៉ះពាល់នឹងមេរោគអេដស៍ ប៉ុន្តែមិនឆ្លងនោះ។
អ្នកស្រាវជ្រាវបាននិយាយថា លទ្ធផលរបស់យើងបានចង្អុលបង្ហាញថា ការប្រើប្រាស់ថ្មីៗនៃការព្យាបាលដោយថ្នាំប្រឆាំងនឹងវីរុស HAART លេចឡើងថាជាអ្នកការពារបេះដូងចំពោះកុមារ និងមនុស្សវ័យជំទង់ដែលឆ្លងមេរោគអេដស៍។
អ្នកស្រាវជ្រាវបានបន្ថែមថា ការស្រាវជ្រាវថ្ងៃក្រោយដើម្បីប្រៀបធៀបថ្នាំដទៃទៀតអាចផ្តល់ប្រយោជន៍ ចំពោះលទ្ធផលរបស់អ្នកផ្ទុកមេរោគអេដស៍ និងការពារសុខភាពបេះដូងរបស់ពួកគេបានយូរ៕ប្រភពពី សុខភាព