សេចក្តីរាយការណ៍សាក្សី នៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះ កំពុងជិះម៉ូតូ្ ម៉ាក FTR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-0533 ក្នុងទិសដៅពី កើតទៅលិច តែម្នាក់ឯង លុះដល់ចំណុច កើតហេតុ ស្រាប់តែមាន រថយន្ត មួយគ្រឿង មិនស្គាល់ម៉ាក បើកមកពីក្រោយ ហើយបានបុកបណ្តាលឲ្យជនរងគ្រោះ ដួលម៉ូតូច្រងាប់ច្រងិល បែកក្បាល រងរបួសធ្ងន់ សន្លប់នៅនឹង កន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ហើយបានសួរនាំ មិត្តភ័ក្រ ជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះ រូបនេះមានឈ្មោះ វិចិត្រ អាយុ២៥ឆ្នាំ រស់នៅ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមសមត្ថកិច្ច ក្រោយពីមានគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ ក្រុមជួយសង្គ្រោះ និងរថយន្តជួយសង្គ្រោះ របស់អង្គភាព ៧១១ នៃកងពល តូចលេខ៧០ បានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ កាល់ម៉ែតភ្លាមៗ។
ដោយឡែក ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកដើម្បីទុកប្រគល់ ជូនជនរងគ្រោះវិញនា ពេលក្រោយ៕



