កុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួត តេង ឡាយបានកិនស្ដ្រីម្នាក់ស្លាប់ នៅនឹងកន្លែង

ភ្នំពេញ ៖ ស្ដ្រីម្នាក់ ត្រូវបានរថយន្ដកុង តឺន័ររបស់ក្រុមហ៊ុន ផែស្ងួត តេង ឡាយ កៀរ ឱ្យដួលហើយខ្ទាតចូលក្នុងក្រោម រថយន្ដ ត្រូវរថយន្ដកិនធ្លាយពោះវៀន ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះបាន កើតឡើង កាលពីវេលាម៉ោង ៥ និង០៥ នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៣ ជនរងគ្រោះជិះម៉ូតូ ម៉ាកគុបជ្រុង ពណ៌ទឹក ប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ១អាយ ០៩១២ តាមបណ្ដោយផ្លូវលេខ ៣៧១ ផ្លូវ ចូលវត្ដពោធិញាន ត្រូវបានរថយន្ដកុងតឺន័រ ផែសួន តេងឡាយ កៀរឱ្យដួល ខ្ទាតចូល ក្រោមរថយន្ដ ហើយរថយន្ដកិនធ្លាយ ពោះវៀន ស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុ ។ ចំណែកអ្នកបើកបរ អត់មានរង របួសអ្វីទេ ។
ស្ដ្រីរងគ្រោះមានឈ្មោះ ឯម ស្រីនាថ អាយុ ៣០ឆ្នាំ ជាកម្មកររោងកាត់ដេរ ស្នាក់នៅ ភូមិព្រែកពង្រាច ឃុំព្រៃវែង ស្រុកល្វាឯម ខេត្ដកណ្ដាល ។ ចំណែក
អ្នកឌុបឈ្មោះ ឆេង ស៊ីណាន ភេទប្រុស អាយុ ២២ឆ្នាំ ។
អ្នកបើកបររថយន្ដបង្ក ឈ្មោះ សេង លក្ខិណា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅ ភូមិស្ទឹង ឃុំត្រញំងកង ស្រុកសំរោង ខេត្ដ កំពង់ស្ពឺ ក្រោយកើតហេតុ ត្រូវបាននគរ បាលប៉ុស្ដិ៍បឹងទំពុន ដេញចាប់ស្ទាក់បាននៅ ចំណុចច្រមុះជ្រូកក្បាលថ្នល់ ។ ត្រូវបាននាំ ខ្លួនទៅ នគរបាល ចរាចររាជធានីភ្នំពេញ ។ រីឯសពស្ដ្រីរងគ្រោះ សាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕
ដោយ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About