លោក ថាក់ ស៊ីន ប្រាប់ថា​សុខ​សប្បាយ​ធម្មតា​ទេ បន្ទាប់ពី​បែកធ្លាយ​ព័ត៌មាន​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរ​


រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៣ គឺ ជា​ថ្ងៃ​កុហក របស់​អឺរ៉ុប បានធ្វើអោយ​ប្រជាពលរដ្ឋ ទូទាំង​ពិភពលោក មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយនឹង​ព័ត៌មាន​កុហក​ដ៏​អស្ចារ្យ​មួយចំនួន ហើយ​បានធ្វើអោយ​មនុស្ស​ជាច្រើន ស្ទើរ​លោះ​ព្រលឹង​ជាមួយ​ព័ត៌មានកុហក​ទាំងនោះ ​ផងដែរ ហើយ​ព័ត៌មាន​ទាក់ទិន​ការស្លាប់​របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយសារ​គ្រោះថ្នាក់​ចរាចរ​នៅ​ក្រុង​ឌុយ​បៃ ក៏​កើតឡើង​ចំ​ថ្ងៃ​កុហក​នេះ​ផងដែរ ។​

​ព័ត៌មាន​ស្តីពី​ការគ្រោះថ្នាក់​ចរាចរណ៍ រហូតដល់​ស្លាប់​របស់​លោក ថាក់ ស៊ីន អតីត​នាយករដ្ឋមន្ត្រី​ថៃ នៅ​ទីក្រុង​ឌូ​បៃ នៃ​ប្រទេស​អារ៉ាប់​រួម បានធ្វើអោយ ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​ថៃ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានសរសេរថា អ្នកបើកបរ​រថយន្ត​របស់លោក ថាក់ ស៊ីន បាន​បើក​ដឹក​លោក នៅតាម​បណ្តោយ​មួយកន្លែង​នៅ​ទីក្រុង​ឌូ​បៃ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ជួបប្រទះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បណ្តាលអោយ​លោក ថាក់ស៊ីន ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។​

​យ៉ាងណាក៏ដោយ​លោក ថាក់ ស៊ីន បាន​បកស្រាយ​បំភ្លឺថា រហូតដល់​ថ្ងៃទី ១ ខែមេសា ឆ្នាំ​២០១៣ នេះ​គាត់​មាន​ភាព​សុខ​សប្បាយ​ជាធម្មតា​ទេ ហើយ​លោក​ក៏បាន​ទទួល​ការហៅ​ទូរស័ព្ទ​ពី​សាច់ញាតិ នៅ​ក្រុង​បាងកក​មួយចំនួន​ដែល​បាន​ភ្ញាក់ផ្អើល​ចំពោះ ព័ត៌មាន​នៃ​ការស្លាប់​របស់ លោក​ចំ​ថ្ងៃ​កុហក របស់​អឺរ៉ុប ។ លោក ថាក់ ស៊ីន អាចមាន​អាយុ​កាន់តែ​វែង និង​មានឈ្មោះ​កាន់តែ​ល្បីល្បាញ នៅពេល​មានការ​ចុះផ្សាយ​ថា លោក​បាន​ស្លាប់ នៅ​ក្រុង​ឌុយ​បៃ នៅក្នុង​ថ្ងៃ​កុហក​របស់​អឺរ៉ុប ៕
Next PostNewer Post Previous PostOlder Post Home

About