ក្រុម​ល្បាត​តាមផ្លូវ​ជាតិ​លេខ​៤​របស់​ក្រុមហ៊ុន AZ ស្រវឹង​ជោកជាំ​បើករថយន្ត​ធ្លាក់​ជ្រោះ​អូរ​ត្រាវ​

 
​ខេត្ដ​ព្រះសីហនុ ៖ រថយន្ត​ក្រុម​ល្បាត​តាមផ្លូវ​ជាតិ​លេខ​៤​របស់​ក្រុមហ៊ុន AZ  បាន​ក្រឡាប់​ធ្លាក់​ជ្រោះ​ស្លាប់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ម្នាក់ និង​របួសធ្ងន់​ស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​ ២​រសៀល​ថ្ងៃទី​១ ខែមេសា ឆ្នាំ ២០១៣​នេះ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ចំណោត​អូរ​ត្រាវ​ព្រំសីមា ស្រុក​ព្រៃនប់​និង​ក្រុងព្រះសីហនុ ទី​ដែល​ធ្លាប់មាន​មនុស្ស​ស្លាប់​ចំនួន​១៨​នាក់​។

​អ្នកកាសែត​ច្រើន​នាក់​មិន​ត្រូវបាន គេ​អនុញ្ញាតឱ្យ​ថត​និង​ផ្ដិត​យក​រូបភាព នៅ​កន្លែងកើតហេតុ​នោះ ដោយ​ពួកគេ​និយាយ​បែ​បគ​ម្រោះ​គម្រើយ​និង​កាន់​អាវុធ​ច្រងេងច្រងាង​ទៀតផង ។ តែ​ទោះជា​យ៉ាងនេះ​ក្ដី គេ​ដឹងថា​រថយន្ដ​ដែល​ក្រឡាប់​នោះ​ម៉ាក​ហ្វ​ដ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-9816 និង​ឃើញ​មាន​មន្ដ្រី​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ដែល​ជិះ​រថយន្ដ ជាមួយគ្នា​នោះបាន​ស្លាប់​នៅនឹងកន្លែង ។ រីឯ​មនុស្ស​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល បន​ញ​តាប់​ពី​រថយន្ត​នោះ  ធ្លាក់​ចូលទៅ​ជ្រោះ​អូរ​ត្រាវ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សឿន សុផល អាយុ​៣០​ឆ្នាំ ជាម​ន្ដ្រី​កងរាជអាវុធហត្ថ​ប្រចាំការ​នៅក្នុង​ក្រុមហ៊ុន AZ  ដែលមាន​ភារកិច្ច​ឃ្លាំមើល​រថយន្ដ​ដែល ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ។ រីឯ​អ្នកបើកបរ​មិនទាន់​ដឹង​ឈ្មោះ​នៅឡើយ គ្រាន់តែ​ដឹងថា​គាត់​កំពុង​ស្ថិតនៅក្នុង សភាព​ស្រវឹង ដែលមាន​កម្រិត​ជាតិ​អាល់កុល​រហូតដល់​០,៦០​ក្នុង​១​លីត្រ​ខ្យល់ ។ បើតាម​សមត្ថកិច្ច​នគរបាល ចរាចរ​អះអាងថា កម្រិត​អាល់កុល​នេះ គឺ​បង្ហាញ​ឱ្យដឹងថា អ្នកបើកបរ​ស្ថិតក្នុង​សភាព​ស្រវឹង​ខ្លាំង​៕
Next PostNewer Post Previous PostOlder Post Home

About