ខេត្តបន្ទាយមានជ័យ៖ មុខសញ្ញាជួញដូរគ្រឿងញៀន នៅជាយដែនម៉ាឡៃ ២នាក់ ប្តី-ប្រពន្ធ ត្រូវនគរបាលឃាត់ខ្លួន និងដកហូត បានថ្នាំញៀន ប្រភេទយ៉ាម៉ា ១០០ គ្រាប់ ខណៈជួញដូរ កាលពីវេលាម៉ោង ៤ ល្ងាច ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣ នៅភូមិ កណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោក ធិន ស៊ិនដេត នាយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ បានឲ្យដឹង នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០១៣ នេះថា ជនសង្ស័យ ១/ ឈ្មោះ ឃឹម ឌុលភេទប្រុស អាយុ ៣០ឆ្នាំ ២/ឈ្មោះ ជេង យី ភេទ ស្រី អាយុ ២៧ ឆ្នាំ ជាប្រពន្ធ ។ ក្រៅពីនេះ ដកហូតបាន ថ្នាំញៀនប្រភេទយ៉ាម៉ា ១០០ គ្រាប់ ។
ក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ ក្រោយឃាត់ខ្លួនជន សង្ស័យ ត្រូវបាននាំយកមកសួរនាំ នៅការិយាល័យ ជំនាញ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕
ដោយ៖ ដើមអម្ពិល
