ខេត្តក្រចេះ៖ ស្នងការរដ្ឋាន នគរបាលខេត្ត បានប្រើប្រាស់កម្លាំង ចំនួនជិត ១00នាក់ ក្នុង ការចុះជួយសង្រ្គោះ និងប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង និងទឹកចំនួន ១២ឡាន ធ្វើការបាញ់ពន្លត់ និងទប់ស្កាត់ លំនៅឋាន ក្បែរខាងមួយចំនួនទៀត បន្ទាប់ពីអណ្តាតភ្លើង បានឆាបឆេះសន្ធោសន្ធៅ ទៅលើផ្ទះឈើ ២ខ្នង ៦ដំបូល មានរយះពេល ជិត២ម៉ោងរួចមក ។
យ៉ាងហោចណាស់ មានផ្ទះកាតាំងចំនួន ២ខ្នង ៦ដំបូល ត្រូវបានព្រះអគ្គីឆាបឆេះលេប ត្របាក់ គ្មានសល់ តែមួយពព្រិចភ្នែក កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមេសា ទៅ លើទីតាំងលំនៅដ្ឋាន ចំនួនពីរខ្នង ជាប់គ្នា ក្នុងភូមិរការកណ្តាលទី១ សង្កាត់រការកណ្តាល ក្រុងក្រចេះ នោះ ពុំទាន់រកមូលហេតុឃើញទេ៕
ដោយ៖ ដើមអម្ពិល

