- មន្ត្រីតុលាការថា ការធ្វើបែបនេះ ជារឿងខុសនីតិវិធី
កំពតៈ សមត្ថកិច្ចចម្រុះខេត្តកំពត បាននាំគ្នាសម្តែង ការមិនពេញចំពោះទង្វើរបស់មន្រ្តីរដ្ឋបាលព្រៃឈើ ស្រុកស្រែ អំបិល ខេត្តកោះកុង ដោយក្រុមសមត្ថកិច្ច ខេត្តកំពត ហៅថា វាជាការដណ្តើមស្នាដៃ និងចង់បានមុខមាត់ហួស ហេតុ។
ការសម្តែងនូវការមិនពេញចិត្ត របស់មន្រ្តីសមត្ថកិច្ចខេត្តកំពតនេះ បានកើតឡើងក្រោយពេលដែល កម្លាំងសមត្ថ កិច្ចចម្រុះជាច្រើននាក់ រួមមានមន្រ្តីកងរាជអាវុធហត្ថ នគរបាលសេដ្ឋកិច្ច ទាហានកងពលលេខ១១ កម្លាំងដឺបេ រួម និងកម្លាំរដ្ឋបាលព្រៃឈើផងដែរ បាននាំគ្នាចេញប្រតិបត្តិការចាប់រថយន្តដឹក គ្រញូងមួយគ្រឿងទាំង កណ្តាលអា ធ្រាត្រ គឺនៅវេលាម៉ោងប្រមាណជា២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១៣ នៅក្នុងភូមិស្រ កានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តកាមរីគូថហើមមួយគ្រឿង ស៊េរីឆ្នាំ ១៩៩៣ ពណ៌ខ្មៅ រួមនិង ឈើគ្រញូងជាង ៥០០គីឡូ តែអ្នកបើកបរ បានរត់គេចខ្លួនបាត់។
ក្រោយពីស្ទាក់ឃាត់បានរថយន្តទាំងកណ្តាលអាធ្រាត្រហើយនោះ ពេលព្រឹកឡើងនៅវេលាម៉ោងប្រមាណជា១០ ព្រឹកថ្ងៃទី០៧ ខែមេសា កម្លាំងផ្នែករដ្ឋបាលព្រៃឈើ ស្រុកស្រែអំបិល បានទូរស័ព្ទមកទាមទារ ឲ្យបញ្ជូនទាំងរថយន្ត និងឈើ ទៅឲ្យពួកគេជាអ្នកដោះស្រាយ ដោយពួកគេសំអាងឈើនេះ ដឹកចេញ និងឆ្លងកាត់ដែន គ្រប់គ្រង់របស់ គេ។
ទោះបីជាយ៉ាងណាកម្លាំងសមត្ថកិច្ចខេត្តកំពត ដែលបានបំពេញបេសកកម្មអត់ងងុយទាំងយប់ ក៏មិនមានការ ប្រកែកតវ៉ាអ្វីឡើយ គឺលើកថ្វាយទាំងរថយន្ត និងឈើឲ្យផ្នែករថយន្តបាលព្រៃឈើស្រុកស្រែអំបិល ដោយដៃទាំង ទ្វេ។
ការធ្វើបែបនេះ មន្រ្តីតុលាការខេត្តកំពត ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា វាខុសនីតិវិធី ពោលបើឈើនេះ ចាប់នៅកន្លែងណា ត្រូវតែដោះស្រាយទៅតាមច្បាប់នៅកន្លែងនោះ។
លោកបានបញ្ជាក់ផងដែរថា នេពេលកន្លងមកក៏មានករណីបែបនេះផងដែរ ដោយកម្លាំងសមត្ថកិច្ចខេត្តកំពតជា អ្នកបង្រ្កាប បែរជាកម្លាំងរដ្ឋបាលព្រៃឈើខេត្តព្រះសហនុទាមទារយកទៅដោះស្រាយ តែទីបំផុតមន្រ្តីតុលាការ ខេត្តបញ្ជូនមកឲ្យតុលាការខេត្តកំពត ជាអ្នកជំនុំជម្រះដដែល៕
ដោយៈ ដើមអម្ពិល